សមត្ថកិច្ចប៉ៃលិនឃាត់ខ្លួន៦ប្រុស ស្រី៦នាក់ជាមួយថ្នាំញៀន១០កញ្ចប់

ខេត្តប៉ៃលិន៖ កម្លាំងសមត្ថកិច្ចខេត្តប៉ៃលិនបានឃាត់ខ្លួនប្រុស ស្រី៦នាក់ សង្ស័យពាក់ព័ន្ធថ្នាំញៀនល្មើសច្បាប់១០កញ្ចប់ ។ ជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។

ប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង២៣និង៥០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

លោកវរៈសេនីយ៍​ទោ ផង់ ជឿម នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានឱ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង៦នាក់ ឈ្មោះខាងក្រោម ឈ្មោះ ណ្ណា តុលា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិផ្សារព្រំ ស្រុកសាលាក្រៅ, ឈ្មោះ បាន សុភ័ក្រ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិផ្សារព្រំ, ឈ្មោះ ញ៉ែម ពិសី ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ, ឈ្មោះ ឡុង សុខភី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ, ឈ្មោះ កន ភារម្យ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងឈ្មោះ ហែម មករា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

វត្ថុតាងដែលសមត្ថកិច្ចចាប់យក ថ្នាំញៀន ម្សៅពណ៌សថ្លាម៉ាទឹកកចំនួន១០កញ្ចប់តូច និងទូរស័ព្ទ៣គ្រឿង ៕ នាគខៀវជាយដែន

Loading...