សមត្ថកិច្ចមូលដ្ឋានមួយកន្លែងបើកដៃអោយក្រុមឈ្មួញដឹកឈើ មកទំលាក់តាមអំពើរចិត្ត

ខេត្តស្ទឹងត្រែងោ៖ផ្ទះរបស់សមត្ថកិច្ចមូលដ្ឋានមួយកន្លែងដែលតែងតែបើកដៃអោយក្រុមឈ្មួញដឹកឈើពីទីផ្សេងៗយកមកទំលាក់នៅច្រាំងទន្លេមេគង្គក្រោយផ្ទះរបស់ខ្លួន សព្វថ្ងៃនេះនៅតែកើតមានឡើងនូវបទល្មើសទាំងនោះដដែល។

ចំពោះផ្ទះរបស់សមត្ថកិច្ចខាងលើត្រូវបានគេស្គាល់ថាជាផ្ទះរបស់ឈ្មោះ សូរ ជុំ ដែលជាមន្ត្រីនគរបាលប៉ុស្តិ៍ព្រះបាទ ក្រុងស្ទឹងត្រែង។

ប្រភពព័ត៌មានបានអោយដឹងថា រាល់ការដឹកជញ្ជូនឈើប្រណិតដែលក្រុមឈ្មួញទាំងនោះយកមកទំលាក់នៅច្រាំងទន្លេក្រោយផ្ទះខាងលើនេះ មានពេលសមត្ថកិច្ចម្នាក់នោះបានជួយលើឈើអោយក្រុមឈ្មួញទៀតផង។

ប្រភពបានបន្តថា:មូលហេតុដែលធ្វើអោយក្រុមឈ្មួញហ៊ានដឹឈើប្រណិតមកទំលាក់នៅផ្ទះខាងលើនេះគឺដោយសារតែមានការបើកភ្លើងខៀវពីសមត្ថកិច្ចមូលដ្ឋាន ជាពិសេសគឺមន្ត្រីនគរបាល ឈ្មោះ សូរ ជុំ រូបនេះតែម្តង។

សព្វថ្ងៃនេះបទល្មើសក្នុងខេត្តស្ទឹងត្រែងនៅតែកើតមានឡើងដរដែលជាក់ស្តែងកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤ ម្សិលមិុញេនេះមានក្រុមឈ្មួញមួយក្រុមបានដឹកឈើជ្រៀកធ្វើជាជើងកៅអី ច្រកបេរជាច្រើនការរ៉ុងដឹកតាមទូកមកពីទីផ្សេង យកមកទំលាក់នៅផ្ទះខាងលើ ក្រោយមកក្រុមឈ្មួញបានយករថយន្តបែនដឹកដីមកដឹកឈើទាំងអស់នោះរួចបើកចេញទៅយ៉ាងរលូន។

ប្រជាពលរដ្ឋបានដាក់ការសង្ស័យថាអាចនឹងមានការសីុសំណូកគ្នាហើយទើបក្រុមឈ្មួញហ៊ានធ្វើបែបនេះ ព្រោះកន្លងមកចំពោះបទល្មើសឈើប្រណិត និង ឈើប្រភេទលេខ១ ដែលក្រុមឈ្មួញនិងប្រជាពលរដ្ឋដឹកធ្វើដំណើរឆ្លងកាត់ស្ពានមេគង្គថ្មី ភាគច្រើនគឺត្រូវតែចូលបង់លុយអោយសមត្ថកិច្ច ដែលដេកយាមនៅក្បាលស្ពានទាំងអស់នោះ ចុះទម្រាំតែក្រុមឈ្មួញហ៊ានយកបទល្មើសឈើប្រណិតមកទំលាក់និងយករថយន្តមកដឹកឈើចេញទៅយ៉ាងរលូននេះ គឺវាពិតជាមានការសីុសំណូករវាងក្រុមឈ្មួញនិងសមត្ថកិច្ចទាំងអស់នោះមិនខានឡើយ។

នគរបាល ប៉ុស្តិ៍ ព្រះបាទ និង មន្ត្រីជំនាញ ព្រមទាំងសមត្ថកិច្ចផ្សេងទៀត ដែលតែងតែមកដេកយាមស្ពានមេគង្គរ ទាំងយប់ទាំងថ្ងៃ មិនដែលធ្វើការបង្ក្រាបបទល្មើសឈើដែលក្រុមឈ្មួញទាំងនោះដឹកកាត់មុខម្តងណាឡើយ មានតែលើកដៃយកលុយពីឈ្មួញដើម្បីផលប្រយោជន៍រៀងៗខ្លួន។

ជារឿយៗគេសង្កេតឃើញថា បទល្មើសឈើប្រណិត តែងតែកើតមានឡើង នៅភូមិ បាចុង និង ភូមិ កាំងមេម៉ាយ សង្កាត់ព្រះបាទ រាល់ថ្ងៃ រាល់យប់ ប៉ុន្តែ មិនដែលឃើញ អាជ្ញាធរមូលដ្ឋាន មានឆន្ទ:ក្នុងការចុះបង្ក្រាបម្តងណាឡើយ មានតែលូកដៃយកលុយដាក់ក្នុងហោប៉ៅរបស់ខ្លួន ពីក្រុមឈ្មួញទាំងនោះតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋក្នុងខេត្តមានការរិះគន់យ៉ាងខ្លាំងចំពោះ ទង្វើដែលសមត្ថកិច្ចក្នុងមូលដ្ឋាន គិតតែពីប្រយោជខ្លួនឯងបែបនេះ ដែលជាហេតុធ្វើអោយព្រៃឈើក្នុងខេត្តស្ទឹងត្រែងសព្វថ្ងៃរលាយជិតអស់។

ប្រជាពលរដ្ឋសំណូមពរដល់អង្គភាព ប្រឆាំងអំពើរពុករលួយសូមជួយតាមឃ្លាំមើលអស់លោកអ្នកកាន់ច្បាប់តែមិនអនុវត្តច្បាប់ទាំងអស់នេះផងកុំអោយខូចដល់មន្ត្រីផ្សេងទៀត។

05-10-201559691 59692 59693 59694

 

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *