សមត្ថកិច្ចរកឃើញកាំភ្លើង៣ដើមនៅក្នុងបន្ទប់បុរសម្នាក់ចងកសម្លាប់ខ្លួន

ខេត្តពោធិ៍សាត់ៈ នគរបាលក្រុងពោធិ៍សាត់​បានរកឃើញកាំភ្លើង​៣ដើម នៅក្នុងបន្ទប់របស់បុរសម្នាក់ដែល​មានវិបត្តិផ្លូវចិត្ត ​ហើយចងកសម្លាប់ខ្លួន ពេលដែលសមត្ថកិច្ចទៅត្រួតពិនិត្យសាកសពនោះ ។

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះឈ្មោះ ស្រ៊ី វិសាល ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិស្ពានថ្ម សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

នៅពេលសមត្ថកិច្ចចុះទៅពិនិត្យ បានរកឃើញកាំភ្លើងចំនួន៣ដើម គឺកាំភ្លើងខ្យល់វែង២ដើមបាញ់គ្រាប់សំណរ និងកាំភ្លើងខ្លីជ័រ បាញ់គ្រាប់កង់ ។

ជនរងគ្រោះ​មានមុខរបរជាអ្នកលក់ដូរអីវ៉ាន់ចាប់ហួយនៅភូមិស្ពានថ្ម សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មិនដឹងថា មានវិបត្តិផ្លូវចិត្តអ្វីនោះទេ ក៏បានបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ៕

Loading...