សមត្ថកិច្ចរកឃើញសាកសព ករណីកាណូតបុកទូក​នៅខេត្តកំពង់ចាម

ខេត្កំពង់ចាម ៖ គ្រោះថ្នាក់ចរាចរផ្លូវទឹកដ៏កម្រ ជួបប្រទះនៅលើផ្ទៃទឹកទន្លេមួយបានកើតឡើងនៅ ថ្ងៃ១០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ២២ នៅចំណុចពាក់កណ្តាល ទន្លេ ស្ថិតនៅភូមិទី២ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម រវាង ទូក និង កាណូត បានបណ្តាលឲ្យអ្នកស្លាប់ និងរបួសជាច្រើននាក់ ។ មកទល់នឹងថ្ងៃនេះ សមត្ថកិច្ចបានរកឃើញសាកសព ធ្វើកោសល្យវិច័យ និងបានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។

គួររំលឹកថា សមត្ថកិច្ចបានបញ្ជាក់ថា អ្នកជិះលើទូក រួមមាន៖ ១.ឈ្មោះ អ៊ាង ធី ភេទប្រុស អាយុ៤៧ឆ្នាំ ជាតិខ្មែរ (អ្នកបើកបរទូក) ២.ឈ្មោះ ទ្រី សែ ភេទប្រុស អាយុ៥៩ឆ្នាំ ជាតិខ្មែរ (អ្នករួមដំណើរ) ៣.ឈ្មោះ យ៉ែម ថាត ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ (អ្នករួមដំណើរ) ៤.ឈ្មោះ ប៉ាត ខន ភេទប្រុស អាយុ៥៣ឆ្នាំ ជាតិខ្មែរ (អ្នករួមដំណើរ) ៥.ឈ្មោះ រ៉េន រុំ ភេទប្រុស អាយុ៤៦ឆ្នាំ ជាតិខ្មែរ (អ្នករួមដំណើរ) ៦.ឈ្មោះ យ៉ុង ឌី ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ (អ្នករួមដំណើរ) ៧.ឈ្មោះ ឈុំ ចាន់ ភេទប្រុស អាយុ៥២ឆ្នាំ ជាតិខ្មែរ (អ្នករួមដំណើរ) ៨.ឈ្មោះ រុន ជា ភេទប្រុស អាយុ៥២ឆ្នាំ ជាតិខ្មែរ (អ្នករួមដំណើរ បាត់ខ្លួន) ៩.ឈ្មោះ ឡាង ប៉េងហ៊ត់ ភេទប្រុស អាយុ៥2ឆ្នាំ ជាតិខ្មែរ (អ្នករួមដំណើរ បាត់ខ្លួន) ១០.ឈ្មោះ ធីម ថាន ភេទប្រុស អាយុ៥២ឆ្នាំ ជាតិខ្មែរ (អ្នករួមដំណើរ បាត់ខ្លួន) ។

ប្រភពបានបញ្ជាក់ថា អ្នកទាំង១០នាក់ រស់នៅភូមិទី២ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានជិះទូកពីទិសខាងលិចឆ្លងមកទិសខាងកើត ចេញពីច្រាំងខាងភូមិឈើទាលស្រុកក្រោម ឃុំរំចេក ឆ្លងមក ភូមិទី២ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម លុះមកដល់ពាក់កណ្តាលទន្លេរ បានបុកជាមួយកាណូត ដែលមិនស្គាលអត្តសញ្ញាណក្រោយពេលកើតហេតុកាណូតដែលមិនស្គាល់អត្តសញ្ញាណ បានបើកកាណូត គេចបាត់ ។

ចំណែកឯទូកបានលិចបាត់ក្នុងទន្លេបណ្តាលឲ្យរងរបួសស្រាលអ្នកជិះលើកទូកចំនួន ០៣នាក់ និងបាត់ខ្លួនចំនួន ០៣នាក់ ដែលមានឈ្មោះខាងលើ ។

ប៉ូលិសបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចជំនាញអធិការរដ្ឋាននគរបាលស្រុកកំពង់សៀម , កម្លាំងសមត្ថកិច្ចជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ, ផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច, ផែនចរាចរណ៍ជើងទឹកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដឹកនាំកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ ចាត់វិធានជាបន្ទាន់ចុះធ្វើការស្រាវរហូតដល់ម៉ោង១៥រសៀល បានរកឃើញសាកសពជនរងគ្រោះឈ្មោះ ធីម ថាន នៅអែបច្រាំងទន្លេ ហើយបានបង្កើតគណៈកម្មការ ត្រួតពិនិត្យលើសាកសពឃើញមានស្លាកស្នាមរលាត់នៅលើថ្ងាស ចិញ្ចើមផ្នែកខាងឆ្វេងចំនួន០១កន្លែង បន្ទាប់មក សមត្ថកិច្ចយើងបានប្រគល់សាកជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍តាមបញ្ជាលោក សុធា ពិសិដ្ឋ ។

លុះរហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៤ទាបភ្លឺបានរកឃើញសាកសពជនរងគ្រោះម្នាក់ទៀតឈ្មោះ ឡាង ប៉េងហ៊ត នៅចំណុចមាត់ទន្លេរ ស្ថិតនៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម យើងបានបង្កើតគណៈកម្មការត្រួតពិនិត្យលើសាកសពមានសភាពហើម រលាត់ស្បែក រឹងគ្រប់សន្លាក់ ហើយមានស្នាមជាំ ត្រង់ដើមដៃខាងឆ្វេងទំហំ១០X៧សង្ទីម៉ែត្រ និងត្រូវចំមួយចំហៀងមុខខាងស្តាំជាំ មានទំហំ១៩X២០សង្ទីម៉ែត្រ ផ្នែកដងខ្លួនគ្មានស្លាកស្នាម អាវះយះវះនៅចុងដៃចុងជើងមានសភាពស ស្លែកស្លាំង ។

បន្ទាប់ពីពិនិត្យសាកសពរួចតាមបញ្ជាលោកសុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៩និង១០នាទីឲ្យប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

លុះរហូតដល់វេលាម៉ោង១៣និង៣០នាទី ទើបសមត្ថកិច្ចរកឃើញសាកសពជនរងគ្រោះម្នាក់ទៀតឈ្មោះ រុណ ជា នៅក្នុងទន្លេរមេគង្គ ហើយបានបង្កើតគណៈកម្មធិការ ត្រួតពិនិត្យសាកសពឃើញមានសភាពហើមក្រៅ ពីនេះពុំ មានស្លាកស្នាមអ្វីឡើយ ។

បន្ទាប់ពីពិនិត្យរួចតាមបញ្ជារបស់លោកសុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅវេលាម៉ោង១៤និង២៧នាទី ឲ្យប្រគល់សពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ អ សុផល

Loading...