សមត្ថកិច្ចស្រុកភ្នំស្រួចប្រតិបត្តិការបង្ក្រាបគ្រឿងញៀនឃាត់ខ្លួន៥នាក់

ខេត្តកំពង់ស្ពឺ៖ កម្លាំងសមត្ថកិច្ចស្រុកភ្នំស្រួចបានចេញធ្វើប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ឈានដល់ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៥នាក់នាំខ្លួនមកសាកសួរ និងបន្តតាមនីតិវិធីទៅកាន់តុលាការ ។

ការបង្ក្រាបគ្រឿងញៀននេះធ្វើឡើងកាលពីវេលាម៉ោង២២និ៤០នាទី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅនៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងករណីខាងលើនេះ កម្លាំងនគរបាលបានឃាត់ខ្លួនមុខសញ្ញា ជួញដូរ និងចែកចាយ គ្រឿងញៀន គឺឃាត់ខ្លួនជនសង្ស័យនៅចំណុចផ្ទះជួលរបស់ឈ្មោះ ងយ គ្រិញ ភេទប្រុស អាយុ ៤២ ឆ្នាំ ស្ថិតនៅភូមិទី៥ ឃុំ ត្រែងត្រយឹង ចំនួន ០៥ នាក់ ក្នុងនោះស្រី១នាក់ និងដក់ហូតបានវត្ថុតាង រួមមាន៖ ម្សៅក្រាមពណ៍សថ្លា ចំនួន ១៨ កញ្ចប់ ( ធំមួយកញ្ចប់ ) ទូរស័ព្ទ ៥គ្រឿង ម៉ូតូ ២គ្រឿង ម៉ាក C100កូរ៉េ ០១គ្រឿង និងc125 ០១គ្រឿង (ម៉ូតូចាស់) ដែកកេះ ៤ និងឧបករណ៍ សំរាប់ប្រើប្រាស់ មួយចំនួនផងដែរ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់៖ ១-ឈ្មោះ ហូក វិបុល ភេទប្រុស អាយុ២៧ ឆ្នាំ នៅភូមិត្រពាំងព្រឺង ឃុំត្រែងត្រយឹង, ២-ឈ្មោះ នឹម ចំរើន ភេទ ប្រុស អាយុ ២៦ ឆ្នាំ នៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច, ៣-ឈ្មោះ ខន ថា ភេទប្រុស អាយុ ១៨ ឆ្នាំ នៅភូមិ ទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច, ៤-ឈ្មោះ អំ វាសនា ភេទ ប្រុស អាយុ ១៩ ឆ្នាំ នៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច, ៥-ឈ្មោះ ទេព សុភ័ក្ដ្រ ភេទស្រីអាយុ ៣១ ឆ្នាំ នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ៕ មណ្ឌលច្បារមន

Loading...