សមត្ថកិច្ចស្រុកសំរោងទងឃាត់ខ្លួន២នាក់ពាក់ព័ន្ធគ្រឿងញៀន

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី26-08-2017 វេលាម៉ោង 14និង 00នាទីកម្លាំង ផ្នែកគ្រឿងញៀន សហការជាមួយកម្លាំង ផ្នែកព្រហ្មទណ្ឌស្រុក បានឃាត់មុខសញ្ញាជួញដូរ និង រក្សាទុកនូវសារធាតុញៀន ចំនួន2នាក់
ឈ្មោះ ម៉ុម សុខន ហៅពៅ ភេទប្រុស អាយុ 25ឆ្នាំ រស់នៅភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងឈ្មោះ ឡេង សុខយ៉េត ភេទប្រុស អាយុ 27ឆ្នាំ នៅភូមិជាមួយគ្នា ចំណុចតាមផ្លូវលេខ 51ស្ថិតនៅភូមិខាងលើ និងធ្វើការឆែកឆេរដកហូតបានម្សៅក្រាមពណ៍សសង្ស័យជាគ្រឿងញៀនចំនួន 1កញ្ចប់តូច ទូរស័ព្ទដៃ 2គ្រឿង និងម៉ូតូ 1 គ្រឿង ម៉ាកហុងដា C125 ពណ៍ខ្មៅ សេរីឆ្នាំ 2007 ពាក់ផ្លាកលេខ ភ្នំពេញ 1N.8746 ។

ក្រោយពីធ្វើការសាកសួរ មុខសញ្ញាខាងលើ បានឆ្លើយសារភាពថាគ្រឿងញៀនខាងលើខ្លួនទិញពីឈ្មោះ ស៊ុក ជី ភេទប្រុស អាយុ 36ឆ្នាំ រស់នៅភូមិជា មួយគ្នា ។

ករណីនេះ បានកសាង សំណុំរឿងបញ្ជូនទៅការិ យាល័យប្រឆាំងគ្រឿងញៀនដើម្បីចាត់ការតាមនីតិវិធី៕

Loading...