សមត្ថកិច្ចស្រុកអង្គស្នួលក្រវួចជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ខេត្តកណ្តាល៖ សមត្ថកិច្ចស្រុកអង្គស្នួលក្រវួចបានជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនកាពីថ្ងៃទី០៩ខែកុម្ភឆ្នាំ២០១៨វេលាម៉ោង ១១និង១០នាទី នៅចំណុចផ្ទះជនសង្សយ័ភូមិត្រពាំងជ្រៅឃុំសំរោងលើ ស្រុកអង្គស្នួលខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះចត់ សារ៉េន ហៅរ៉េម ភេទ ប្រុស អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅបច្ចុប្បន្ន នៅភូមិត្រពាំងជ្រៅឃុំសំរោងលើ ស្រុកអង្គស្នួួលខេត្តកណ្តាល។

សមត្ថកិច្ចបន្តថាបន្ទាប់ទទួលព័ត៌មានពីមហាជនល្អ ថាមានជនសង្សយ័កំពង់ជួញដូរថ្នាំញៀននៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងជំនាញ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសំរោងលើចុះដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្សយ័០១នាក់ឈ្មោះចត់ សារ៉េនហៅរ៉េម យើងបានឆែកត្រួតពិនិត្យខ្លួនជនសង្សយ័ ឃើញមានថ្នាំញៀន ចំនួន២០កញ្ចប់ ក្នុងនោះ មធ្យម០២កញ្ចប់។

ដោយមានបទបញ្ជាពីឯកឧត្ដមស្នងការនិងដឹកនាំសម្រួបសម្រួល ដោយលោកឧត្តមសេនីយ៍ស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀននិងបានទទួលការឯកភាព ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល.មានការចូលរូមពីលោកមេភូមិ ក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្តិ៍និងនៅចំពោះ មុខ មុខ សញ្ញាកម្លាំងជំនាញបានធ្វើការ
ត្រួតពិនិត្យ ឆែកឆេរផ្ទះរបស់ជនសង្សយ័រកឃើញ អាវុធឆ្នៃ០១ដើម និង ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យ ខាងលើបានឆ្លើយសារភាពថាខ្លួនបានទិញថ្នាំញៀន ពីជនមិនស្គាល់ឈ្មោះ យកមកឲ្យនៅតាមផ្លូវជួនខាងកើត ភូមិជួនខាង
លិចភូមិដើម្បីយកទៅលក់បន្តទីញម្តងចំនួន៤០០០០០រសែសិបមុឺនរៀល។

សមត្ថកិច្ចបញ្ជាក់ថា: ជនសង្សយ័ឈ្មោះ ចត់ សារ៉េន.ហៅរ៉េមខាងលើនេះ មានដីកា បង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល លេខ ៧៣១ដ ក.ប ច.ខចុះថ្ងៃទី១៩ខែ ធ្នូ ឆ្នាំ២០១៧ពីបទ:ជួញដូរដោយខុសច្បាប់ នូវសាធាតុញៀន ចេញដោយលោក ងួន វុទ្ធី ចៅក្រមសើុបសួរនៃសាលាដំបូងខេត្តកណ្តាល បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

Loading...