សមត្ថកិច្ចស្រុកអូររាំង​ អសមត្ថភាពក្នុងការបង្រ្កាបបទឈ្មេីសព្រៃឈេី

ខេត្តមណ្ឌលគិរី៖ ពលរដ្ឋនៅក្នុងស្រុកអូររាំង​ បានសំដែងនៅការមិនពេញចិត្ត​​​ចំពោះការបង្រ្កាបបទល្មើសព្រៃឈើនៅក្នុងស្រុកនេះ ជារៀងរាលថ្ងៃ សកម្មភាពដឹកជញ្ជូនចេញពីក្នុងភូមិអណ្តូងក្រឡឹង​​​​ និងភូមិពូហ្យាម ដឹកតាមរយះម៉ូតូ និងរថយន្តជាដើម​​​​ មិនដែលឃើញចាប់បង្រ្កាបម្តងណាទេ ដោយសារសមត្ថកិច្ចនៅទីនោះត្រូវគ្នាជាមួយអ្នករកស៊ីបទល្មើសព្រៃឈើ ។

ក្នុងមួយយប់ៗ រថយន្តដឹកឈើមិនក្រោមពី១៥គ្រឿងនោះទេមានរថយន្តកាមរីហើម​ កាមរីគូថស្វិត​​ លិសស៊ីស​​​ កាមរីបាឡែន​ វីឯម៉ូតូដឹកឈើវិញមិនក្រោមពី១៥ទៅ២០គឿងឡើយ។

ប្រភពពីពលរដ្ឋបានបន្តថា​ រថយន្ត​ និងម៉ូតូដឹកឈើសុទ្ធតែឈ្មួញមុខដដែលៗធ្វើការដឹកជញ្ជូនឈើជារៀងរាល់ថ្ងៃដោយមិនខ្លាចញញឺតបន្តិចណាឡើយក្នុនោះក៏មានសមត្ថកិច្ចជាឈ្មួញរកស៊ីបទល្មើសព្រៃឈើផងដែរ។

ពលរដ្ឋបានបន្តថា​ បើសិនពលរដ្ឋអារឈើយកមកធ្វើផ្ទះវិញ គឺនាំគ្នាទៅចាប់​​ តែរថយន្តនឹងម៉ូតូដឹកឈើនៅមុខបែរជាមិនចាប់ទៅវិញ ធ្វើអោយពលរដ្ឋខកចិត្តយ៉ាងខ្លាំងចំពោះសមត្ថកិច្ច​ និងជំនាញនៅក្នុងស្រុកអូររាំងធ្វើបាបតែប្រជាពលរដ្ឋតូចតាច។

ពលរដ្ឋស្នើដល់អាជ្ញាធរមានសមត្ថកិច្ចខេត្តមណ្ឌលគិរី សូមមានចំណាត់ការចំពោះមន្រ្តីក្រោមឱវាទរបស់លោកដែលឈរជើងនៅក្នុងស្រុកអូររាំង​ បណ្តែតបណ្តោយអោយបទល្មើសព្រៃឈើចេញស្រាចតែអំពើចិត្ត ។

សេចក្តីរាយការណ៍បានឲ្យដឹងថា នៅក្នុងនោះ គេបានចាប់ឈ្មួញដឹកជញ្ជូនឈើ៦នាក់ ក្នុងនោះគឺជនជាតិវៀតណាម៥នាក់ និងជនជាតិខ្មែរ១នាក់ ព្រមទាំងចាប់យករថយន្តបាកុង៨គ្រឿងផងដែរ ៕ ប្រមាញ់ព័ត៌មាន

 

Loading...