សមត្ថកិច្ចអន្តោប្រវេសន៍ ចុះឃាត់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់នៅតាមហាងកាហ្វេក្នុងខណ្ឌទួលគោក

ភ្នំពេញ ៖ នារសៀលថ្ងៃនេះ សមត្ថកិច្ចអន្តោប្រវេសន៍ សហការណ៍ជាមួយកម្លាំងនគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនអន្តោប្រវេសន៍ជាច្រើននាក់យកទៅសាកសួរ នៅក្នុងប្រតិបត្តិការត្រួតពិនិត្យជនអន្តោប្រវេសន៍ក្នុងខណ្ឌទួលគោក។
ការឃាត់ខ្លួនត្រូវគេឃើញធ្វើឡើង ខណៈសមត្ថកិច្ចចុះទៅតាមហាងកាហ្វេនានានៅតាមបណ្តោយផ្លូវលេខ២២៣ កែងផ្លូវ៣៣៦ ខាងកើតផ្សារដើមគ ជិតសណ្ឋាគារផ្កាឈូកទិព្ធ។
ជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះ ភាគច្រើនគឺជាអ្នកលក់កាហ្វេ និងអ្នកចូលមកផឹក ដោយខ្លះពួកគេមានលិខិតឆ្លងដែន និងខ្លះទៀតគ្មាន។
បច្ចុប្បន្នជនអន្តោប្រវេសន៍ទាំងនោះត្រូវបានបញ្ជូនទៅកាន់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និងចាត់វិធានការទៅតាមច្បាប់៕

AjzUKYu8AdqtZk285tElNPHVMbFqcu0upZlodHbaMgo7

y1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *