សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ សព​ក្មេងស្រី ស្លាប់​ដោយមាន​ស្នាម អារ ក នៅ​ក្រុងព្រះសីហនុ​

ព្រះ​សីហ​នុះ ៖ សមត្ថកិច្ច បាន​ឲ្យ​ដឹង​ជាបឋម នៅ​ព្រឹក​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២១ នេះ​ថាៈ ក្មេងស្រី​ម្នាក់ អាយុ​ប្រហែល​២០​ឆ្នាំ បាន​ស្លាប់ ដោយ​ឃើញ​ស្នាម មុខរបួស​អារ ក ដែល​ទំនង​ជាមាន​ជនល្មើស​អារ ក សម្លាប់ ហើយ​ទុក​សព​ជនរងគ្រោះ នៅ​ម្តុំ​ផ្លូវ​ចំណោត​ចុះទៅ​វត្ត​អូរត្រេះ (​ផ្លូវ​អា​ឡាំង​ឌឺ​ឡុង​) ក្រុង​-​ខេត្ត​ព្រះសីហនុ ។

​ជនរងគ្រោះ ពាក់​អាវដៃវែង ពណ៌​លឿង ស្លៀកខោ​ជើងវែង ពណ៌​ខ្មៅ មាន​ឆ្នូត​ស និង​ស្រោមជើង​ពណ៌​ស ។

​បច្ចុប្បន្ន​សមត្ថកិច្ច កំពុង​ពិនិត្យ​ស្រាវជ្រាវ​តាម​ជំនាញ​របស់ខ្លួន​៕

Loading...