សមត្ថកិច្ច​ខេត្តបាត់ដំបង​ តាម​ចាប់​មេចោរ​ប្លន់​ប្រដាប់​អាវុធ​ម្នាក់​ដែល​ធ្វើ​សកម្មភាព​កាលពី​ជាង​១០​ឆ្នាំ​មុន​

​ខេត្តបាត់ដំបង​ :​ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ក្រោម​បញ្ជា​ផ្ទាល់​ពី​ស្នងការ​នគរបាល​ខេត្ត​ បាន​បើក​ប្រតិបត្តិការ​តាម​ចាប់​មេចោរ​ប្លន់​ប្រដាប់​អាវុធ​ម្នាក់​ កាលពី​ឆ្នាំ​២០០៥​ នៅ​ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ។​

​លោក​ អូន​ ហ្វៃ​ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្តបាត់ដំបង​ បាន​ថ្លែងប្រាប់​ថា​ កម្លាំង​នគរបាល​របស់​លោក​ បាន​ចាប់​ជន​នេះ​ នៅ​វេលា​ម៉ោង​ ១០​ព្រឹក​ថ្ងៃ​ទី​២​ ខែមេសា​ ឆ្នាំ​២០១៦​នេះ​ ដោយ​អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចាប់ខ្លួន​របស់​លោក​ បិ​ុ​ច​ ឈឿ​ត​ ចុះ​ថ្ងៃ​ទី​១៦​ ខែកុម្ភ​:​ ឆ្នាំ​២០០៦​ ។​

​ប្រភព​បាន​បញ្ជាក់​ថា​ មុខសញ្ញា​ប្លន់​រូប​នេះ​មានឈ្មោះ​ ឌិ​ត​ ភិន​ ហៅ​ គឹ​ង​ សុ​វ​ណ្ណា​ អាយុ​ ៣១​ ឆ្នាំ​ ដែល​ត្រូវ​ចាប់ខ្លួន​នៅ​ចំណុច​ភូមិ​ ពោធិ​បាត់ដំបង​ ឃុំ​ រកា​ ស្រុក​ សង្កែ​ ។​

​នាយការិយាល័យ​រូប​នេះ​បន្ត​ថា​ ជន​ត្រូវ​ចោទ​ និង​បក្ខពួក​ផ្សេង​ទៀត​បាន​ធ្វើ​សកម្មភាព​ ប្លន់​ នៅ​ភូមិ​ អណ្តូង​ចេញ​ សង្កាត់​ អូរ​ចារ​ ក្រុង​ បាត់ដំបង​ កាលពី​ខែ​ មិថុនា​ ២០០៥​។​

​បច្ចុប្បន្ន​ជន​នេះ​ស្ថិត​ក្រោម​ការ​សាកសួរ​នៅ​កា​រិ​យា​ក័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ដើម្បី​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​ ៕​

photo_2016-04-02_14-43-25

photo_2016-04-02_14-43-24

Loading...

Leave a Reply

Your email address will not be published. Required fields are marked *