សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​ឃាត់ខ្លួន​មន្ត្រី​យោធា​ម្នាក់​ និង​បក្ខពួក​ពីរ​នាក់​ទៀត​ ដកហូត​ថ្នាំ​ញៀន​មាន​ទម្ងន់​ជាង​១​គីឡូក្រាម​

ខេត្តស្ទឹងត្រែង​៖​មន្ត្រី​យោធា​ម្នាក់​ និង​បក្ខពួក​ពីរ​នាក់​ទៀត​ រួម​ជាមួយ​ថ្នាំ​ញៀន​ម្សៅ​ក្រាម​ ពណ៌​ស​ មាន​ទម្ងន់​ជាង​១​គីឡូក្រាម​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ ការិយាល័យ​កណ្តាល​ប្រ​ ឆាំង​បទល្មើស​ខេត្ត​ បាន​បើក​ប្រតិបត្តិការ​ចុះ​ស្ទាក់​ចាប់​នៅ​តាម​ដងផ្លូវ​ និង​ឈាន​ទៅ​ឆែកឆេរ​លំ​ នៅ​ស្ថាន​មួយ​កន្លែង​ នៅ​ចំ​កណ្តាល​ក្រុង​ នាំ​ជនសង្ស័យ​ទាំង​៣​នាក់​ និង​វត្ថុ​តាង​ថ្នាំ​ញៀន​ ដែល​គេ​និយាយ​ថា​ អាច​មាន​តម្លៃ​ដល់​ម៉ឺន​ដុល្លារ​នោះ​ មក​កាន់​ស្នងការ​ដ្នា​ន​នគរបាល​ខេត្ត​ ដើម្បី​សាកសួរ​ និង​បំពេញ​នូវ​កិច្ច​នីតិវិធី​ ។​

ប្រតិបត្តិការ​ចុះ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឆ្លង​ដែន​ខុសច្បាប់​ ដ៏​ក្តៅ​គ​គុ​ ក​ របស់​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​នោះ​ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៧​ និង​១៥​នាទី​ព្រឹក​ ថ្ងៃ​ទី​២៣​មក​រា​នេះ​ ស្ថិត​នៅ​ភូមិ​ថ្ម​លាត​ សង្កាត់​ស្រះ​ឬ​ស្សី​ ក្រុង​/​ខេត្តស្ទឹងត្រែង​។​

នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ លោក​វរៈ​សេនី​យ៏​ទោ​នូ​ ហ៊ួ​រ​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​៣​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ពេល​នេះ​ ១.​ឈ្មោះ​ស៊ិ​ប​ សា​វឿ​ន​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ជា​មន្ត្រី​យោធា​ រស់នៅ​ភូមិ​ថ្ម​លាត​ សង្កាត់​ស្រះ​ឬ​ស្សី​ ក្រុង​ស្ទឹង​ត្រែង​ ២.​ឈ្មោះ​លីវ​ ហ្វែ​ន​ ភេទ​ប្រុស​ អាយុ​៦៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ជា​មេការ​ភោ​ជនី​ដ្ឋា​ន​ រស់នៅ​ភូមិ​ស្រែ​ពោធិ៍​ សង្កាត់​ស្រះ​ឬ​ស្សី​ ក្រុង​ស្ទឹង​ត្រែង​ និង​៣.​ឈ្មោះ​ចែវ​ ស៊ី​ន​អាន​ ភេទ​ប្រុស​ អាយុ​៥៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ជា​អ្នក​លក់ដូរ​ រស់នៅ​ភូមិ​លើ​ សង្កាត់​ស្រះ​ឬ​ស្សី​ ក្រុង​/​ខេត្តស្ទឹងត្រែង​។​លោក​នូ​ ហ៊ួ​រ​ បាន​បន្ត​ថា​ ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ហើយ​ សមត្ថកិច្ច​បាន​ ឆែកឆេរ​ និង​ដកហូត​បាន​នូវ​សារធាតុ​ញៀន​ម្សៅ​ក្រាម​ពណ៌​ស​ ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ ice​ ម៉ា​ទឹកកក​ មាន​ចំនួន​ពីរ​កញ្ចប់​ធំ​ បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​ពិនិត្យ​ និង​ធ្វ​តេស្ត​រកសារ​ធា​ញៀន​ពិតប្រាកដ​ និង​ចងក្រង​សំណុំ​ឯកសារ​ ។​

ស្នងការ​រង​ និង​ជា​ប្រធាន​ការិយាល័យ​នគរបាល​ កណ្តាល​ប្រឆាំង​បទល្មើស​ខេត្ត​ លោ​ ក​ វរៈ​សេនី​យ៏​ឯក​សាន់​ និមល​ បាន​ថ្លែង​ថា​ នេះ​ជា​លើក​ទី​២​ហើយ​នា​ដើមឆ្នាំ​២០១៥​ ដែល​ក​ម្លាំ​ ង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ឧត្តម​សេនី​យ៏​ត្រី​ម៉ៅ​ តារា​ ស្នងការ​នគរបាល​ខេត្ត​ ក៏​ដូច​ជា​អនុវត្ត​តាម​បទបញ្ជា​ របស់​អគ្គស្នងការ​នគរបាល​ជាតិ​ មន្ត្រី​ជំនាញ​គ្រឿងញៀន​ខេត្ត​ បាន​ឈាន​ទៅ​សំរេច​ភារកិច្ច​ក្នុង​ការ​ចុះ​ទប់ស្កាត់​ និង​ប​ង្ក្រា​ ប​ ការ​ចរាចរ​ណ៏​គ្រឿងញៀន​ខុសច្បាប់​ ទាំង​ការ​ធ្វើ​ជំនួញ​ឆ្លង​ដែន​ និង​នៅ​ក្នុង​ដែនដី​រដ្ឋបាល​របស់​ខ្លួន​។​ លោកស្នងការ​រង​ បាន​បន្ត​ថា​ ដូច​ជា​នៅ​ព្រឹក​ថ្ងៃ​២៣​មក​រា​នេះ​ កម្លាំង​ការិយាល័យ​ជំនាញ​ បាន​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ ជួញដូរ​ថ្នាំ​ញៀន​ខុសច្បាប់​ បាន​ចំនួន​៣​នាក់​ ដែល​ម្នាក់​ជា​មន្ត្រី​យោធា​ផង​នោះ​ ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​ មាន​ទម្ងន់​១​ពាន់​១៩១.២​ក្រាម​(១.១៩១.២)​ក្រាម​ រថយន្ត​តូ​យ៉ូ​តា​១​បាំង​ ពណ៌​ខៀវ​១​គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2Q.​ 5006​ ជា​មធ្យោបាយ​បម្រើ​ឲ្យ​ការ​ប្រព្រឹត្ត​បទល្មើស​ ប្រាក់​រៀល​ ប្រាក់​ដុល្លារ​ និង​ទូរស័ព្ទ​ដៃ​ យក​មក​ចាត់ការ​តាម​ច្បាប់​ ។​

លោកស្នងការ​រង​ បាន​បន្ត​ទៀត​ថា​ នៅ​ថ្ងៃ​២៣​មក​រា​នេះ​ ជនសង្ស័យ​ជួញដូរ​ថ្នាំ​ញៀន​ទាំង​៣​នាក់​ រួម​ជាមួយ​វត្ថុ​តាង​ថ្នាំ​ញៀន​មាន​ទម្ងន់​ជាង​១​គីឡូក្រាម​ រថយន្ត​តូ​យ៉ូ​តា​១​គ្រឿង​ កំ​ ពុង​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​ និង​សាកសួរ​ពី​មន្ត្រី​ជំនាញ​នគរបាល​ខេត្ត​ ។​ហើយ​ជនសង្ស័យ​ រួម​ជា​ មួយ​វត្ថុ​តាង​ដែល​ដកហូត​បាន​ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ និង​អយ្យការ​ខេត្តស្ទឹងត្រែង​ នា​ថ្ងៃស្អែក​ នៅ​បន្ទាប់​ពី​បំពេញ​នូវ​កិច្ច​នីតិវិធី​រួច​ ។​

សូម​ជម្រាប​ថា​ យោង​តាម​ច្បាប់​គ្រឿងញៀន​ប្រទេស​កម្ពុជា​ ជន​ណា​ជួញដូរ​គ្រឿងញៀន​ ចាប់ពី​៨០​ក្រាម​ឡើង​ទៅ​ នឹង​ត្រូវ​ផ្តន្ទាទោស​ ដាក់គុក​អស់​១​ជីវិត​ ៕​

 

bb

 

bbb

Loading...

Leave a Reply

Your email address will not be published. Required fields are marked *