សមត្ថកិច្ច​ឃាត់ខ្លួន​ក្មេង​ទំនើង ​៣​នាក់ ដែល​ដេញ​កាប់​គ្នា​តាមផ្លូវ

ភ្នំពេញ៖ សមត្ថកិច្ចបាន​ឃាត់ខ្លួនក្មេង​ទំនើង​៣​នាក់ ដែល​បាន​ដេញ​កាប់​ប្រហារ​គ្នា តាម​ដងផ្លូវ​រហូត ដាច់​ស្លឹកត្រចៀក កាលពី​វេលា​ម៉ោង ១០ ព្រឹក ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៥ ស្ថិត​នៅក្បែរ​ភោជនីយដ្ឋាន យ៉ាង ចូ​វ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។​

​ប្រភពព័ត៌មាន​ពី សមត្ថកិច្ច បានអោយដឹងថា ក្មេង​ទំនើង​ទាំង​៣​នាក់​នេះ រួមជាមួយ​បក្ខពួក ប្រដាប់​ដោយ​កាំភ្លើង​ជ័រ ដាវ បាន​បើក​ម៉ូតូ ដេញ​កាប់​គ្នា​តាមផ្លូវ យ៉ាង​អនាធិបតេយ្យ ធ្វើអោយមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដល់​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ ។​

​ភ្លាមៗ​នោះ កម្លាំង​សមត្ថកិច្ច បាន​ទៅ​ជួយ​អន្ដរាគមន៍ ចាប់​ក្មេង​ទំនើង​៣​នាក់ ព្រមទាំង​ដកហូត​បាន​វត្ថុតាង ជា​កាំភ្លើង​ជ័រ និង​ដាវ មួយចំនួន​ផងដែរ ។​

​ក្រោយ​ការឃាត់ខ្លួន ក្មេង​ទំនើង​ទាំង​៣ នាក់​នេះ ប៉ូលិស​អន្តរាគមន៍ បានប្រគល់​ទៅ អោយ​នគរបាល ការិយាល័យ​ព្រហ្ម ទណ្ឌ​ក្រុង ដើម្បី​យកទៅ​សួរនាំ និង​ចាត់ការ​តាមផ្លូវ​ច្បាប់៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *