សមត្ថកិច្ច​ឃាត់ខ្លួន​អ្នក​ឆក់​ត្រី​ក្នុង​អាង​ត្រពាំងថ្ម​៧​នាក់

​ខេត្តបន្ទាយមានជ័យ ៖ អ្នកនេសាទ​ល្មើសច្បាប់​ចំនួន​៧​នាក់ ដែល​បាន​ប្រើ​ឧបករណ៍​ខុសច្បាប់​ឆក់​ត្រី​ក្នុង​អាងទឹក​ត្រពាំងថ្ម ជា​អាងទឹក​សម័យ​ខ្មែរក្រហម​ស្ថិតនៅ​ក្នុងស្រុក​ភ្នុំស្រុក ខេត្តបន្ទាយមានជ័យ ត្រូវបាន​អធិការ​ស្រុក​នេះ​ដឹកនាំ​កំលាំង​ប៉ុស្តិ៍​រដ្ឋបាល​បង្ក្រាប​បានកា​លពី​រសៀល ថ្ងៃទី​២០ ខែមករា ម្សិលមិញ​នេះ។​

​បើតាម​លោក យ៉​ត់ សុផល អធិការនគរបាល​ស្រុក​ភ្នុំស្រុក​បាន​ឲ្យ​ដឹងថា ដោយ​អនុវត្តតាម​ផែនការ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម ស្នងការ​ខេត្ត​ក្នុងការ​បង្ក្រាប​បទល្មើស​នានា ជាពិសេស​ការនេសាទ​ខុសច្បាប់​ដោយ​ប្រើ​ឧបករណ៍​ឆក់ លោក​បាន​ចាត់​កំលាំង​ចុះ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​រហូតដល់​ថ្ងៃទី​២០ មករា លោក​ក៏បាន​ដឹកនាំ​កំលាំង​ប៉ុស្តិ៍​រដ្ឋបាល​២៨​នាក់ ចុះ​ប្រតិបត្តិការ​តាំងពី​ម៉ោង​១​ថ្ងៃ ដល់​ម៉ោង​៦​រសៀល ឃាត់ខ្លួន​ជន​ប្រព្រឹត្តិ​បទល្មើស​ឆក់​ត្រី​ចំនួន​៧​នាក់ ដែល​មកពី​ភូមិ​តា​ដួល ឃុំ​ផ្គាំ​ស្រុក​ស្វាយចេក រួមមាន​ឈ្មោះ ក្រូច ទេព អាយុ​32​ឆ្នាំ​, ឈ្មោះ សៀង ត្រាច អាយុ​36​ឆ្នាំ​, ឈ្មោះ វិ​ន ប៉ាប អាយុ​26​ឆ្នាំ​, ឈ្មោះ ច​យ ណឺ​ត អាយុ 51 ឆ្នាំ​, ឈ្មោះ វ៉ន វណ្ណៈ អាយុ​24​ឆ្នាំ​, ឈ្មោះ ហូ លាង អាយុ​54​ឆ្នាំ និង ឈ្មោះ សួន ឈឿង អាយុ​45​ឆ្នាំ។

ជាមួយនិង​ការឃាត់ខ្លួន​នេះ សមត្ថកិច្ច​របស់លោក​ក៏បាន​ដកហូត​វត្ថុតាង​មួយចំនួន រួមមាន​ម៉ូ​ទ័​រ​ឆក់​ចំនួន 05 អាគុយ​ចំនួន​7 ដង​ឆក់​08 ត្រី​06​គីឡូក្រាម ទ្រុង​ដាក់​ត្រី​18 ប៊ីដុង​ទឹក​ចំនួន​1។​

ជន​នេសាទ​ខុសច្បាប់​ទាំង​៧​នេះ នឹងត្រូវ​បញ្ជូនទៅ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​នា​ថ្ងៃទី​២១ មករា នេះ ដើម្បី​បន្តទៅ​តុលាការ​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *