សមត្ថកិច្ច​ចម្រុះ​ខេត្តបាត់ដំបង ដុតបំផ្លាញ​នំ និង​ត្រីខ​ខូចគុណភាព នៅ​ច្រក​អូរ​រំដួល​

​ខេត្តបាត់ដំបង​៖ ត្រីខ​ដែល​គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ យ៉ាងហោចណាស់​ជាង​១​ពាន់​កំប៉ុង រួមទាំង​នំ​កញ្ចប់​ហួស​កាលបរិច្ឆេទ ជាច្រើន​កញ្ចប់​ទៀត ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ខេត្តបាត់ដំបង បំផ្លាញចោល កាលពី​ថ្ងៃទី ២៩ ធ្នូ ម្សិលមិញ នៅក្បែរ​ច្រកទ្វារព្រំដែន​អូរ​រំដួល ស្ថិតក្នុង​ភូមិ​ភូមិ​អូរ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។ ​

លោក គឹម ប្រុស ប្រធាន​ស្នាក់ការ​កាំកុងត្រូល​ច្រកទ្វារព្រំដែន​អូរ​រំដួល បាន​ថ្លែងថា នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​សមត្ថកិច្ច​បំផ្លាញចោល​នូវ​គ្រឿង​បរិភោគ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ដែល​ឈ្មួញ​មួយចំនួន បាន​នាំ​ពី​ប្រទេស​ថៃ យកមក​លក់​ឲ្យ​បងប្អូន​ខ្មែរ​ប្រើប្រាស់​។​ ​

ជាមួយគ្នា​ដែរ លោក​ក៏បាន​ផ្ញើ​សារ​ព្រមាន​ដល់​ក្រុម​ឈ្មួញ​ដែល​តែងតែបាន​ព្យាយាម​នាំចូល​ទំនិញ​ខូចគុណភាព​ពី​ប្រទេស​ថៃ​ផងដែរ​ថា បើសិនជា​នៅតែ​បន្តធ្វើ​សកម្មភាព​បែបនេះ លោកនឹង​ចាត់ វិធានការ​ឃាត់ខ្លួន​ពួកគេ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​កាត់ទោស​តាមច្បាប់ ៕

Camcontrol

Loading...

Leave a Reply

Your email address will not be published. Required fields are marked *