សមត្ថកិច្ច​ចុះបង្ក្រាប​ទីតាំង​ប្រព្រឹត្ត​បទល្មើស​ទូរ​គម​នា​គម​

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​១១​ថ្ងៃត្រង់ ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៥ កម្លាំងចម្រុះ​ដែល​រួមមាន សមត្ថកិច្ច​ប្រឆាំង​ភេរវកម្ម និង​ចូលរួម​ពី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ឆែកឆេរ​ផ្ទះ​លេខ​72E1 ស្ថិត​តាម​បណ្តោយ​ផ្លូវ​139 ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា បន្ទាប់ពី​មាន​ពាក្យបណ្តឹង​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គម​នា​គម ពីបទ​ល្មើស​ទូរ​គម​នា​គម។​

​ក្នុង​ការចុះ​ឆែកឆេរ​នោះ បាន​រកឃើញ និង​រឹបអូស​នូវ​សម្ភារៈ​មួយចំនួន ដែល​ប្រើប្រាស់​ក្នុងការ​ប្រព្រឹត្ត​បទល្មើស​អ៊ី​ន​ធឺ​ណេ​ត។​

​សូមបញ្ជាក់ថា ម្ចាស់ផ្ទះ​ដែល​បានមក​ជួល​ផ្ទះ​នោះ​សម្រាប់​ប្រព្រឹត្ត​បទល្មើស​ទូរ​គម​នា​គម បាន​រត់​គេចខ្លួនបាត់ ក្រោយ​សមត្ថកិច្ច​ចុះ​ធ្វើការ​ឆែកឆេរ​។​

​បើតាម​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​ដែល​ចូលរួម​ក្នុងការ​ឆែកឆេរ​នោះ បាន​និយាយថា នាយកដ្ឋាន​គម​នា​គម​បាន​រកឃើញថា ទីតាំង​មួយកន្លែង​នេះ បាន​ប្រើប្រាស់​ល្បឿន​អ៊ី​ន​ធឺ​ណេ​ត​លើស​ល្បឿន​កំណត់ ដែល​វា​អាចជា​ការប្រើប្រាស់​សម្រាប់​ចាប់ជំរិត​តាម​អ៊ី​ន​ធឺ​ណេ​ត ទើប​មានការ​ដាក់ពាក្យ​បណ្តឹង​ចុះ​ធ្វើការ​ឆែកឆេរ​យ៉ាង​ដូច្នេះ។​

​បច្ចុប្បន្ន​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ជំនាញ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​៕

internet case 1

internet case

​កសិករ​ចិន​ម្នាក់​ដុត​សម្លាប់ខ្លួន​ នៅ​ខាងក្រៅ​ការិយាល័យ​រដ្ឋាភិបាល

Loading...

Leave a Reply

Your email address will not be published. Required fields are marked *