សមត្ថកិច្ច​ឈរជើង​នៅ​គោលដៅ​តេ​ជោ​ភ្នំ​ឆ​ត្រ័​បង្ក្រាប​រថយន្ត​១​គ្រឿង​លួច​ដឹក​ពលករ​១១​នាក់​ទៅ​ថៃ

ខេត្តបន្ទាយមានជ័យ​៖​មេខ្យល់​ម្នាក់​យក​រថយន្ត​១​គ្រឿង​លួច​ដឹក​ពលករ​ចំនួន​១១​នាក់​ទៅ​ថៃ ត្រូវបាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក​ឈរជើង​នៅ​គោលដៅ​ខ្លោងទ្វារ​ចូល​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក​ចំការ​គ នៃ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១​ឃាត់​បាន នៅវេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​៣​ខែ ឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ដំណាក់​កកោះ ខណដែល​រថយន្ត​មួយគ្រឿង​នោះ ដែលមាន​ដឹក​ពលករ​ចំនួន​១១​នាក់ ក្នុង​គោលបំណង​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​។ ភ្លាមៗ​នោះ​សមត្ថកិច្ច​បានធ្វើ​ការឃាត់​រថយន្ត​និង​មនុស្ស​យកមក​ធ្វើការ​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ស្វាយចេក ។​

​លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹងថា ពលករ​ទាំង​១១​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន​៧​នាក់ កុមារ​ចំនួន​៣​នាក់​។​លោ​កថា​ពលករ​ទាំងនោះ​រួមមាន​៖១​ឈ្មោះ​ឡោម រិត ភេទ​ប្រុស​អាយុ ៥៥​ឆ្នាំ រស់​ភូមិ ឆ្អើ​ប ឃុំ​រោង ស្រុក​សំរោង ខេត្ត ឧ​ត្ត​មានជ័យ​។ ២/​ឈ្មោះ រី ចាន់ ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​។ ៣/​ឈ្មោះ ស្មុ​ត ណា​ង ភេទ​ស្រី​អាយុ​៣៩​ឆ្នាំ​ប្រពន្ធ​រស់នៅ​ស្រុក​ព្រះនេត្រព្រះ​។​៤/​ឈ្មោះ ស្មុ​ត ស៊ូ ភេទ​ប្រុស​អាយុ​១​ឆ្នាំ​កូន​ភូមិ​ជាមួយ​។ ៥/​ឈ្មោះ​អាន រិត ភេទ​ស្រី​អាយុ ៣២​ឆ្នាំ រស់​ភូមិ​សម្រេច ឃុំ​ក្រសាំង ស្រុក​ចុងកាល់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​៦/​ឈ្មោះ​ស្មុ​ត ទន់ ភេទ​ស្រី​អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​ច​ង្ហា ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​ត្រូវជា​ម្ដាយ​។​៧/​ឈ្មោះ​តៃ តា​វ៉ាន់ ភេទ​ប្រុ​អាយុ​២​ឆ្នាំ​ជា​កូន ។​៨/​ឈ្មោះ​ភ្លឿ​ង ប៉ត ភេទ​ស្រី​អាយុ​២៥​ឆ្នាំ ភូមិ​ដង្កោ ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​៩/​ឈ្មោះ​ឃួន វ៉ាន់​នី ភេទ​ស្រី​អាយុ​១៨​ឆ្នាំ​រស់​ភូមិ​ព្រៃ​ច​ង្ហា​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​១០/​ឈ្មោះ​ហ៊ូ ច​ន្នី ភេទ​ស្រី​អាយុ ១៨​ឆ្នាំ​រស់​ភូមិ​ឃុំ​ជាមួយ​។​
១១/​ឈ្មោះ​លឿម ផល្លា ភេទ​ស្រី​អាយុ​១១​ឆ្នាំ​រស់​ភូមិ​ភូមិ​គំរូ ឃុំ​គំរូ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​ចំណែក​រថយន្ត​ម៉ាក​Starex ពណ៌​ទឹកប្រាក់ សេរី​ឆ្នាំ​២០០៨​ពាក់​ស្លាក​លេខ​ភ្នំពេញ​2BB.9491​ខណ អ្នកបើកបរ​ឈ្មោះ ស្រឿង សារ៉េត ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​រស់នៅ​ភូមិ​បន្ទាយឆ្មារ​ត្បូង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត បន្ទាយមានជ័យ ។​

​លោក អធិការ​ស្រុក​ស្វាយចេក​បានបញ្ជាក់​ថា​៖​ចំពោះ​ពលករ​ទាំង​១១​នាក់ ត្រូវបញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យាល័យ ស្វាយចេក​។ ដោយឡែក​អ្នកបើកបរ​រថយន្ត​ដឹកជញ្ជូន​ពលករ​នោះ​ខុសច្បាប់​នោះ ត្រូវ​បានរៀបចំ​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិ​ច្បាប់​៕

Loading...