សមត្ថកិច្ច​មណ្ឌលគិរី​បន្ត​ឆែកឆេរ​រក​ឈើ​ប្រណីត​ដែល​ឈ្មួញ​លាក់ទុក​នៅផ្ទះ​ប្រជាពលរដ្ឋ​

ខេត្តមណ្ឌលគិរី ៖ នៅ​រសៀល​ថ្ងៃទី​១៩ កញ្ញា នេះ សមត្ថកិច្ច​ចម្រុះ​ខេត្តមណ្ឌលគិរី ដឹកនាំ​ដោយ​លោក សូ សុវិទ្យា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត បាន​បើក​ប្រតិបត្តិការ​បន្តទៀត ដោយ​ឆែកឆេរ​រក​ឈើ​ប្រណីត ដែល​ឈ្មួញ​លាក់ទុក​នៅតាម​ផ្ទះ​ប្រជាពលរដ្ឋ ក្នុងភូមិ​មានជ័យ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញ៉ែ​ក។​

​សូមបញ្ជាក់ថា នេះ​គឺជា​ផ្ទះ​ទី​៣​ហើយ ស្ថិតនៅក្នុង​ឃុំ​ស្រែ​សង្គម ដែល​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​ឆែកឆេរ បន្ទាប់​កាលពី​ថ្ងៃ​ម្សិលមិញ សមត្ថកិច្ច​បាន​ឆែកឆេរ​ផ្ទះ​ចំនួន​២ ដោយ​រកឃើញ​ឈើ​ប្រណីត​ប្រមាណ​១​ពាន់​ដុំ៕

Ahr7RFw2oxara0x2AYgwUx9rCVAvsdapWvfVnHusaG_u Am2qO9TkOvPdoQvTWU-tJ7VekB0JUjn-kmtxmKiGhJa8

Loading...

Leave a Reply

Your email address will not be published. Required fields are marked *