សមត្ថកិច្ច ប្រឆាំងផលិតផលក្លែងក្លាយ រកឃើញ ផលិតគ្រឿងសម្អាង៣៩មុខស្តុបក្នុងឃ្លាំងក្រុមហ៊ុន អាតូមី គ្មាន ច្បាប់អនុញ្ញាត

(ភ្នំពេញ) ៖ ទីតាំងឃ្លាំងស្តុកលិតផលរបស់ក្រុមហ៊ុនអាតូមីខេមបូឌា ខូអិលធីឌី ត្រូវបានកម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃចុះឆែកឆេរ បានរកឃើញផលិតផល គ្រឿងសម្អាង ចំនួន ៣៩មុខស្តុបក្នុងឃ្លាំង គ្មានច្បាប់អនុញ្ញាតិព្រមទាំង នាំខ្លួន ម្ចាស់ជនជាតិកូរ៉េ ទៅសាកសួរ ។ ប្រតិបត្តិការនេះបានធ្វើឡើង កាលពីវេលាម៉ោងប្រមាណ១០និង២០នាទីព្រឹកថ្ងៃទី១៦ខែមិថុនា ឆ្នាំ ២០២០ស្ថិតនៅ ទីតាំងឃ្លាំង អត់ច្បាប់មួយកន្លែង ក្នុង ភូមិឧកញ៉ា វាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបញ្ចប់ នៅវេលាល្ងាចថ្ងៃដដែល។

លោក ឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុលេខាធិការដ្ឋាន និងជាប្រធានក្រុមប្រតិបត្តិការពិសេសនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សម្របសម្រួលពី លោកម៉ុត ដារ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញនិងមានការចូលរួមពីសមត្ថកិច្ចមូលដ្ឋានផងដែរ។

ប្រភពក្រៅផ្លូវការបានឲ្យដឹងថា នៅក្នុងការឆែកឆេរនេះ សមត្ថកិច្ច ចម្រុះសង្ស័យថា លផលិតផល គ្រឿងសម្អាង ចំនួន៣៩មុខ ស្តុបឆែកចាយ វេចខ្ទប់ ក្លែម៉ាកគ្មានច្បាប់អនុញ្ញាតិ។

បើតាមលោក ឧត្តមសេនីយ៍ ទូច យុទ្ធា បានឲ្យដឹងថា ទីតាំងស្តុបគ្រឿងសម្អាងនេះពុំមានច្បាប់អនុញ្ញាតិ ពីក្រសួង សុខាភិបាលនោះទេ ។ ចំពោះសីតុណ្ហភាពនៅក្នុងទីតាំងនេះ ក៏ខុសនឹងលក្ខណៈបច្ចេកទេសដែរ គឺមានកម្តៅរហូត៣៦អង្សារ ពោលគឺខុសបែបបទបច្ចេកទេសរបស់ក្រសួងសុខាភិបាល ។

លោកឧត្តមសេនីយ៍ទោ បានបន្តថា នៅក្នុងការត្រួតពិនិត្យមុនដំបូង ម្ចាស់ ទីតាំង មិនបានសហការណ៍ ជាមួយមន្ត្រីជំនាញទេ តាំងពីព្រឹករហូតដល់ល្ងាច ទើបចប់ ។ បន្ទាប់ពីធ្វើការត្រួតពិនិត្យ រួចព្រះរាជ្ញារង បានសម្រេច ដកហូតវត្ថុតាងខាងលើ នេះជាបណ្តោះអាសន្នហើយ រក្សាទុក នៅក្នុងទីតាំងដដែល ដោយធ្វើការបិទឃ្លុំបេ ជាបណ្តោះអាសន្នតម្រូវ ឲ្យម្ចាស់ ទីតាំង ជាអ្នកមើលការ ទទួលខុសត្រូវមិនឲ្យបាត់បង់ឬមានការខូចខាតរងចាំការសម្រេច ជាក្រោយ ។

ដោយឡែក ម្ចាស់ទីតាំងឈ្មោះ OH JAE HOONជាជនជាតិកូរ៉េ ត្រូវនាំខ្លួន ទៅបំភ្លឺនៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយតាមនីតិវិធីច្បាប់ ៕

Loading...