សមត្ថ​កិច្ច​អា​ជ្ញាធរ​ស្រុក​អង្គរ​ធំ​ រុះ​រើ​រោង​ក្រុម​អ​នាធិ​ប​តេយ្យ​​នាំ​គា្ន​​ទៅ​សង់​រំ​លោភ​យក​ដី​អ្នក​ភូមិ​​

ខេត្តសៀមរាប៖​រោងបែបអនាធិបតេយ្យ​​សង់ឡើងពីកូនឈើតូចៗ និងមានត្រឹមតែដំបូលប្រក់​កៅស៊ូគា្ននជញ្ជាំង ​​ទំហំ​និមួយៗ២ម៉េត្រ​គុណ៣ម៉ែត្រ​លើ​ផៃ្ទ​​ដី​៤​០​ម៉ែ​ត្រ​​​គុណ​៥០​​ ម៉ែត្រចំនួន៨៤រោង  ស្ថិ​ត​តំបន់​ភូមិ​សាស្រ្តផ្ទៃដីព្រៃ​ខាងត្បូង​ជើងភ្នំ(អំពិលហៅឆែ្កកូន) ក្នុងភូមិលៀប ឃុំពាក់សែ្នង ​ស្រុក​អ​ង្គរ​ធំ ដែល​ជា​រ​បស់ក្រុមជនទំនើងខឹលខូច នាំគា្នធ្វើឡើងដើម្បីចាប់ទន្ទ្រានយកដីព្រៃខុសច្បាប់ ។ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះរប​ស់អាជា្ញ​ធរស្រុ​ក​អ​ង្គ​រ​ធំ ក្រោ​ម​កិច្ចសហការចូលរួមពីសំណាក់ កម្លាំងមន្ត្រីជំនាញនាយសង្កាត់រដ្ឋបាលព្រៃឈើអង្គរធំ ​ដឹកនាំដោយលោកប៉ែន សារិន ​និងក្រុមកា​រងា​រ​​ចុះ​អ​ងេ្កត​ស្រាវជ្រាវបញ្ហាទំនាស់ដីធ្លី ​នៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចខេត្ត ដឹកនាំដោយលោកសឹង ពិសីប្រធានការិ​យា​​ល័យ  ។ ធ្វើប្រតិបត្តិការរុះរើដោយសន្តិវិធី កាលពី​ថៃ្ងទី១៤ខែកញ្ញាឆាំ្ន២០១៥​កន្លងទៅនេះ ។

​ តាមប្រភពមន្ត្រីអាជ្ញាធរឃុំពាក់សែ្នង​អោយដឹងថា ការរុះរើបំផា្លញរោងបែបអនាធិបតេយ្យ​​ខងលើនេះ គឺកម្លាំងសមត្ថកិច្ចរបស់អាជា្ញ​ធរធ្វើឡើង​បនា្ទ​ប់​ពី​មានជនខឹលខូចជាមេខ្យល់ ។ ឈ្មោះកី ប៉ិប នៅឃុំពាក់សែ្នង រួមជាមួយនិងបក្ស​ពួក​៥នាក់់​ទៀត មកពីភូមិអូរម្នាស់ ឃុំ​ខ្នា​ស​ណ្តាយ ស្រុក​បន្ទា​យ​​ស្រី រួមមានឈ្មោះហឿង កែប​ ភេទប្រុស អាយុប្រហែល៤០ឆាំ្ន  ២ឈ្មោះចាន់ ហ៊ិន ភេទប្រុសអាយុ​ ប្រ​ហែល៦០ឆាំ្ន ៣​ឈ្មោះ​​រិន ង៉ា ភេទប្រុស អា​យុ​ជាង​៣០ឆំា្ន ៤ឈ្មោះថត ​​ម៉ៅ ភេទប្រុស អាយុជាង៤០ឆាំ្ន និងទី៥ឈ្មោះតយ ភេទប្រុស អាយុប្រហែល៦០ឆាំ្ន ។ បំផុសបំផុលក្រុម​ប្រជា​ពល​រ​ដ្ឋ ខ្លះមកពីភូមិដូនកែវ ឃុំដូនកែវ ស្រុកពួក  មកពីភូមិអូរម្នាស់ ឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី មកពីភូមិស្ពាន​ថ្មី ​ឃុំលាងដៃ ស្រុកអង្គរ​ធំ និងមក​ពី​ភូមិពាក់សែ្នង ឃុំពាក់សែ្នង ស្រុកអង្គរធំនោះផងដែរ ​ទៅសង់​រំលោភយកដីនៅទីនោះ ទើបបានរយពេល២ទៅ៣សប្តាហ៏កន្លងទៅនេះ ។

​ក្រុមប្រជាពលរដ្នអ្នកភូមិ​មាន ឈ្មោះឌូង ឌឹម ឈ្មោះសឹង  ម៉ាប់ ឈ្មោះឌួង រិន​ ឈ្មោះញឹម ម៉ៅ​ ឈ្មោះចាន់ ជូន ​ឈ្មោះធំ មឿត​ ឈ្មោះតោ្ន វាន់​ ​ឈ្មោះ​តោ្នត ជឹង ​ និងឈ្មោះវ៉ាត់ រី​ ​អៈអាងថា ​​ទើបតែ១ខែនេះ ក្រុម​ឈ្មោះហឿង កែប រួមនិងបក្សពួកបាន​ប្រមូល​ប្រជា​ពលរដ្ឋ  អោយមកសង់​ខ្ទ​ម​​រំលោភយកដីពួកគាត់  ​ដែល​ធើ្វសែ្រចំការបង្កបងើ្កនផលតៗគ្នា តាំងពីដូនតារហូតមក គឺមិនមាន​បញ្ហាអី្វ​កើ​ត​ឡើងនោះទេ ​។

ក្រុមអ្នកភូមិអះអាងឱ្យដឹងផងដែរថា កាលពីអំឡុង៣​-៤ឆាំ្នកន្លងទៅនេះ ឈ្មោះកី ប៉ិប ភេទស្រី អាយុ​ជាង៤០ឆាំ្ន ប្តីឈ្មោះទត ញ៉ា បានចូល​ទៅសុំ​ដីពួក​គាត់​ដើម្បី​​បង្ក​បងើ្កនផល ព្រោះ​​គ្មានដីសំរាប់ធើ្វសែ្រចំការនិងគេ ។ ដោយក្តីអាណិតអាសូពួក​គាត់​ក៏អោយដី ប្រ​មណជា៣ហិកតា​ឱ្យ​​ធើ្វផ្ទះ​និង​ចំ​ការនៅទីនោះទៅមា​ន​ដាំចេកផងដែរ  ។ ប៉ុន្តែ​ពេលថ្មីៗនេះស្រាប់តែ​ក្រុមបក្សពួកឈ្មោះកី ប៉ិប បានទៅបំផុសឱ្យប្រជាពលរដ្ន មកពីស្រុក​ផេ្សង​ៗ​មួ​យ​ចំនួន មាន​ដូច​ជាស្រុកពួកនិង​ស្រុ​ក​បន្ទាយស្រីជដើម មកដណើ្តមយកដីរបស់ពួកគាត់ថែមទៀត​ ។

សេចក្តីរាយការណ៏ឱ្យដឹងថា ​ប្រតិបត្តិការរុះរើនោះគឺធ្វើឡើងបនា្ទប់ពី លោកប៉ែន សារិន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអង្គរធំ ​សើ្នសុំ​ឱ្យកំលាំង​សមត្ថកិច្ចរបស់អាជ្ញាធរស្រុក ​​ជួយធ្វើអន្តរាគមន៏​បង្រ្កាបទប់ស្កាត់ ។​ ដោយឡែកតាមប្រភពពត៌មានច្បាស់ការមួយ​អោយដឹងថា ក្រោយ​ពី​កំ​លាំ​ង​ស​​ម​ត្ថកិច្ច​​របស់អាជា្ញធរស្រុកអង្គរធំ ចុះទៅរុះរើបំផា្លញរួចមិនទាន់បានប៉ុនា្មនថ្ងៃផង ។ រហូតមកដល់ពេលនេះពួកគេបានបំ​ផុសប្រជាពលរដ្ន អោ​យ​ទៅ​សង់រោងអនាធិបតេយ្យនៅទីនេះដដែល​នោះ​​ប្រមា​ណ​ជាង៤០រោងទៀត​វិញហើយ ។  គេចាំមើលថាករណីនេះ លោកអភិបាល ស្រុក​អង្គរ​ធំនិងលោកមន្ត្រីមេព្រៃ ចាត់ការតាមផ្លូវច្បាប់យ៉ាងណា ចំពោះមេខ្យល់ជនខឹលខូច​ខាងលើនោះ ។

 

2015_09_19_11_06_19 2015_09_19_11_06_19_1 2015_09_19_11_06_19_2 2015_09_19_11_06_19_3 2015_09_19_11_06_19_4

Loading...

Leave a Reply

Your email address will not be published. Required fields are marked *