សមាគមចិន ហុក គៀន ចង់លេបយកដីកបខ្មោច១៣ហិកតាភូមិព្រៃដូនអុក ត្រូវប្រជាពលពលរដ្ឋ៥៦គ្រួសារ ជំទាស់ ទាមទារក្រសួងដែនដី ពន្លឿនក្នុងការដោះស្រាយជូនពួកគាត់

ភ្នំពេញ៖ សមាគមចិន ហុក គៀន ចង់លេបយកដីកបខ្មោចក្នុងសហគមនព្រៃដូនអុក ចំនួន១៣ហិកតា ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ ៥៦គ្រូសារជំទាស់ និង ប្តឹងមកក្រសួងដែនដី ដើម្បីរកយុត្តិធម៌ និងទាមទារយកដីនោះមកវិញ ក្នុងជាប្រយោជន៍សហគម ។ ការតវ៉ា របស់តំណាងប្រជាពលរដ្ឋខាងលើ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៨ នៅមុខក្រសួងដែនដី នគរូបនីយកម្ម និងសំណង រាជធានីភ្នំពេញ ។

ដោយសារតែភាពយឺតយ៉ាវ របស់មន្ត្រីក្រសួងដែនដី តំណាងប្រជាពលរដ្ឋទាំង៥៦គ្រូសារ បន្តស្នើសុំឲ្យក្រសួងពន្លឿនការដោះស្រាយញត្តិ ដែលពួកគាត់បានដាក់កាលពីថ្ងៃទី២៦/០២/២០១៨ ពាក់ព័ន្ធករណី ឈ្មោះ សេង ស៊ីហេង តំណាងសមាគមខ្មែរ-ចិន ហុក គៀន បានរំលោភយកដីចំនួន១៣ហិកតារបស់ពួកគាត់ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។

លោក ប៊ុន ថៃ តំណាងប្រជាពលរដ្ឋ បានបញ្ជាក់ពីដំណើរដីចំនួន១៣ហិតាយ៉ាងដូច្នេះថា កាលដើមឡើយ លោក សេង ស៊ីម ប្រធានសមាគមចិន ហុក គៀន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៨៧ បានធ្វើលិខិតសុំជួសជុលម៉ុងចាស់ៗ មួយចំនួនឡើងវិញ។ ហើយនៅឆ្នាំ១៩៩០ សមាគមចិន ហុក គៀន បានខ្ចីម្តងទៀតដើម្បីបញ្ចុះសព ដោយមានលិខិតបញ្ជាក់ត្រឹមត្រូវ និងមានសាក្សីដឹងលឺ ។ រហូតមកដល់ឆ្នាំ២០១១ សមាគមចិន ហុក គៀន រកទីតាំងថ្មីបាន រុះរើម៉ុងចេញបាត់ទៅ ដោយធ្វើការឈូដឆាយម៉ុងទាំងះស់ចេញ និងរើផ្ទះក្រហម និងលុបអណ្តូងទឹកមួយចោលទៀត ក៏ប្រគល់ដីមកប្រជាពលរដ្ឋកាន់កាប់វិញ។ ស្រាប់តែឥឡូវមានឈ្មោះ សេង ស៊ីហេង ចេញមុខមកអះអាងថា ដីនោះជាដីរបស់ខ្លួន ជាតំណាងសមាគមចិន ហុក គៀន ទៅវិញ។ ហេតុនេះប្រជាពលរដ្ឋចំនួន៥៦គ្រួសារ មិនសុខចិត្តអោយឈ្មោះ សេង ស៊ីហេង មករំលោភបំពានដី ១៣ហិកតាជាដាច់ខាត។ បន្ទាប់ពីមានបញ្ហានេះ ប្រជាពលរដ្ឋបានប្តឹងតវ៉ាទៅសាលារាជធានីភ្នំពេញ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ជួយអន្តរាគម។

លោក ប៊ុន ថៃ បានឲ្យដឹងទៀតថា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ខាងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ណាត់ជួបជាមួយតំណាងប្រជាពលរដ្ឋ ។ ចំណែកលោក យឹម ស៊ុន សមាជិកអចិន្ត្រៃយ៍ឃុំត្រពាងក្រសាំង បានអះអាងថា សមាគមវិន ហុក គៀន បានសុំខ្ចីដីប្រជាពលរដ្ឋកប់ខ្មោចនៅឆ្នាំ១៩៨៧ ហើយប្រជាពលរដ្ឋសម្រេចអោយខ្ចីប្រើប្រាស់ ។ ស្រាប់តែឆ្នាំ២០១១ សមាគមចិន ហុក គៀន រុះរើម៉ុងខ្មោចចេញ យកទៅដាក់ខេត្តកំពង់ស្ពឺ។ ហេតុនេះទើបប្រជាពរដ្ឋសើរើទាមទារយកដីដែសមាគមខ្ចីយកមកវិញ ។ ចំពោះករណីនេះ គឺប្រជាពលរដ្ឋមិនបានលក់ដីអោយទៅសមាគមវិន ហុក គៀន នោះទេ ហេតុនេះប្រជាពលរដ្ឋសូមទាមទារដីនេះមកវិញ ។ លោក រឹម យ៉េត អតីតមេឃុំត្រពាងក្រសាំងបានបញ្ជាក់ថា សមាគមខ្ចីដីមានឯកសារត្រឹមត្រូវ។ សមាគមរុះរើម៉ុខ្មោចចេញ ដើម្បីយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន៕

Loading...