សមាគមលាវ និញ នៅកម្ពុជា ឧបត្ថម្ភម៉ាស់ចំនួន២០ម៉ឺនម៉ាស់និងទឹកអាកុលសម្រាប់លាងដៃ២៥កានស្មើ៧៥០លីត្រជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្រាប់កម្លាំងនគរបាលប្រើប្រាស់ប្រចាំថ្ងៃចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩

ភ្នំពេញ៖ ម៉ាស់ចំនួន២០ម៉ឺនម៉ាស់និងទឹកអាកុលសម្រាប់លាងដៃ២៥កានស្មើ៧៥០លីត្រត្រូវបានសមាគមន៍លាវនិញ នៅកម្ពុជា នាំយកមកឧបត្ថម្ភជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសម្រាប់កម្លាំងនគរបាលប្រើប្រាស់ប្រចាំថ្ងៃនិងបន្តយកទៅចែកជូនប្រជាពលរដ្ឋចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ។គ្រាដែលជំងឺឆ្លងកូវីដ១៩នៅកម្ពុជា ត្រូវបានក្រសួងសុខាភិបាលកម្ពុជាប្រកាសឱ្យប្រជាពលរដ្ឋខ្មែរនៅតែមានការប្រុងប្រយ័ត្នខ្ពស់ជាដដែលទន្ទឹមរបាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជាបានបង្ហាញឱ្យដឹងថាគិតត្រឹមវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ជំងឺឆ្លងកូវីដ១៩ត្រូវបានរកឃើញនៃការឆ្លងថ្មីទៅលើពលករខ្មែរចំនួន០២នាក់ដែលឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា។មានប្រជាពលរដ្ឋខ្មែរប្រុសស្រី០២នាក់។

ពិធីផ្តល់និងទទួលម៉ាស់ខាងលើបានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញនិងលោកឧកញ៉ា វ៉ាង ផឹង (wang peng) ប្រធានសមាគមន៍ លាវ និញ នៅកម្ពុជា ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ប្រធានសមាគមន៍លាវ និញ នៅកម្ពុជា ដែលបាននាំយកនូវការឧបត្ថម្ភនូវម៉ាស់និងទឹកអាកុលទាំងនេះ ជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលនេះជាកាយវិកាដ៏សប្បុរសដែលគិតគូរពីសុខភាពក្នុងជួរកងកម្លាំងនគរបាលក៏ដូចការលើកទឹកចិត្តដល់កម្លាំងនគរបាលរាជធានីភ្នំពេញដែលកំពុងតែចូលរួមសហការជាមួយក្រសួងសុខាភិបាល និងអង្គភាពពាក់ព័ន្ធដទៃទៀត ក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩។

ឯកឧត្តមអគ្គស្នងការរងនិងជាស្នងការបគរបាលរាជធានីភ្នំពេញក៏បានជម្រាបជូនទៀតថា កម្លាំងនគរបាលរាជធានីភ្នំពេញអនុវត្តតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងតំណាក់កាលដែលប្រទេសកម្ពុជា និងជាពិសេនៅក្នុងរាជធានីភ្នំពេញដែលឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុង២ព្រឹត្តិការណ៍កន្លងមកនេះ បានចេញធ្វើសកម្មភាពចែកម៉ាស់ជាច្រើននិងចុះផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋនៅតាមសហគមន៍ នៅតាមផ្លូវសាធារណៈនិង ទីប្រជុំជន នានា អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាលដើម្បីពង្រឹងស្មារតីឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតពីជំងឺឆ្លងកូវីដ១៩។

ក្នុងឱកាសនោះ លោកឧកញ៉ា វ៉ាង ផឹង (wang peng) ប្រធានសមាគមន៍ លាវ និញ នៅកម្ពុជា ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់របស់កម្លាំងនគរបាលរាជធានីភ្នំពេញ មិនត្រឹមតែខិតខំបំពេញភារកិច្ចការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នាំមកនូវសុខសុវត្ថិភាពសង្គមប៉ុណ្ណោះនោះទេថែមទាំងបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩។ជំងឺនេះកំពុងតែរីករាលដាលនៅលើពិភពលោកនិងបានបង្កឱ្យមនុស្សជាច្រើនបាត់បង់ជីវិត។

លោកឧកញ៉ាបានលើកឡើងទៀតថា ការឧបត្ថម្ភម៉ាស់ និងទឹកអាកុលលាងដៃជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីឆ្លើយតបនិងតម្រូវការចាំបាច់អនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩នៅក្នុងតំណាក់កាលប្រទេសកម្ពុជាកំពុងតែប្រឈមឆ្លងរីករាលដាលជំងឺកូវីដ១៩៕

Loading...