សមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌសែនសុខចូលរួមបុណ្យសពនិងនាំយកថវិកាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញមួយចំនួនចូលបុណ្យសពសមាជិកសមាគមនៅខណ្ឌសែនសុខ

ភ្នំពេញ៖ តំណាងលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខនិងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃ ពុធ ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញចូលរួមបុណ្យសព និងនាំយកថវិការបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញចំនួនមួយចំនួនចូលរួមបុណ្យសព( និវត្តន៍ជននគរបាលជាតិ)ជាសមាជិកសមាគមដែលបានទទួលមរណៈភាពកាលពីកន្លងទៅថ្មីៗនេះ នៅខណ្ឌសែនសុខ ដោយរោគាពាធ។

តំណាងប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌសែនសុខ ក៏បានលើកឡើងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនិងការចូលរួមរំលែកជាមួយក្រុមគ្រួសារសពសមាជិកអតីតយុទ្ឋជន ( និវត្តន៍ជននគរបាលជាតិ)លោក វ៉ាន់ សាវ៉េត ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២០កាលពីកន្លងទៅនេះក្នុងការបង្ហាញនៃការគិតគូរនិងយកចិត្តទុកដាក់បំផុតពីសំណាក់ឯកឧត្តមប្រធាគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ពីសុខទុក្ខនិងការរស់នៅរបស់បងប្អូនសមាជិកសមាគមដោយមិនបោះបង់បងប្អូននោះឡើយ។ក្នុងការតបស្នងដែលបងប្អូនយុទ្ធជនបានមានគុណបំណាច់ធ្លាប់លះបង់សព្វបែបយ៉ាងចំពោះជាតិនិងមាតុភូមិនិងការលើកទឹកចិត្តឱ្យក្រុមគ្រួសារសមាជិកសមាគមខាងលើកុំអស់សង្ឃឹមផ្តល់ភាពជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តជួយឧបត្ថម្ភគ្រាំទ្រចំពោះបងប្អូនដែលជាសមាជិកសមាគមនិងក្រុមគ្រួសារដើម្បីជួយដោះស្រាយការលំបាកនិងបង្កើនជីវភាពកាន់តែល្អប្រសើរ៕

Loading...