សមាគម​តន្ត្រី​ជន​ពិការ​ កម្ពុជា​ ស្នើ​សាលា​រាជធានី​ ភ្នំពេញ​ និង​ប្រមុខ​រាជរដ្ឋាភិបាល​ផ្តល់​កន្លែង​មួយ​សមរម្យ​

​ភ្នំពេញ​៖​ សមាគម​តន្ត្រី​ជន​ពិការ​កម្ពុជា​ បាន​ស្នើ​ដល់​សាលា​រាជធានី​ភ្នំពេញ​ និង​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ មេត្តា​ផ្តល់​ កន្លែង​មួយ​ឲ្យ​ជន​ពិការ​នៅ​រាជធានី​ភ្នំពេញ​ បាន​ធ្វើការ​ប្រគំ​តន្ត្រី​ ចិញ្ចឹមជីវិត​ ខណៈ​ ដែល​ កន្លែង​ប្រគំ​តន្ត្រី​ របស់​ជន​ពិការ​កន្លង​ទៅ​ នៅ​ភ្នំពេញ​ ត្រូវ​បាន​វាយ​ចោល​ បន្ទាប់​ពីសា​លា​រាជធានី​ភ្នំពេញ​ យក​ទីតាំង​ សួន​មុខ​វត្ត​បុ​ទុម​វ​តី​ អភិវឌ្ឍន៍​ តែ​ចំពោះ​ ក្រុម​តន្ត្រី​ជន​ពិការ​នៅ​មិន​ទាន់​មាន​ កន្លែង​ សមរម្យ​នៅឡើយ​។​

​តំណាង​ សមាគម​តន្ត្រី​ជន​ពិការ​កម្ពុជា​ លោក​ ហន​ បាន​បន្ត​ថា​ លោក​បាន​នាំ​ក្រុម​របស់​លោក​ ដើរ​ច្រៀង​តាម​ផ្សារ​ គ្រប់​ទីកន្លែង​ នៅ​ភ្នំពេញ​ ចាប់​តាំង​ ពី​ទីតាំង​ចាស់​ ត្រូវ​រុះរើ​មក​។​

​គូសបញ្ជាក់​ថា​ សមាគម​តន្ត្រី​ជន​ពិការ​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​ ១៩៩៨​ មាន​ សមាជិក​ ៥​ នាក់​ ដោយ​ក្នុង​មួយ​ថ្ងៃ​អាច​រក​ថវិកា​ពី​សប្បុរសជន​បាន​ប្រមាណ​ ចន្លោះ​ពី​ ៣០​ ទៅ​ ៤០​ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​ ដែល​កម្រៃ​នេះ​ ត្រូវ​យក​ទៅ​ចែក​ សមាជិក​ និង​ បង់ថ្លៃ​ជួល​ភ្លេង​គេ​ជាដើម​៕

handicap singer

Loading...

Leave a Reply

Your email address will not be published. Required fields are marked *