សមាជិកសភាថៃត្រៀមបោះឆ្នោតលើកំណែទម្រង់រដ្ឋធម្មនុញ្ញ បន្ទាប់ពីក្រុមបាតុករប៉ះទង្គិចជាមួយប៉ូលិស

សមាជិកសភាថៃបានត្រៀមបោះឆ្នោតលើការកែទម្រង់រដ្ឋធម្មនុញ្ញដែលអាចកើតមាន ដោយសារការប៉ះទង្គិចគ្នាដោយហិង្សារវាងក្រុមបាតុករនិងប៉ូលិសនៅមុនពេលដែលអ្នកតវ៉ា៦នាក់ត្រូវប៉ូលិសបាញ់និងយ៉ាងហោចណាស់៥៥នាក់រងរបួស។ នេះបើតាមការចេញផ្សាយរបស់ CNA នៅរសៀលថ្ងៃទី១៨ វិច្ឆិកានេះ។

ក្រុមបាតុករដែលដើរដង្ហែក្បួននៅជិតរដ្ឋសភាថៃបានប៉ះទង្គិចគ្នាជាមួយប៉ូលិស និងក្រុមបាតុករប្រឆាំងនឹងរាជានិយមក្នុងអំពើហិង្សាដ៏អាក្រក់បំផុតចាប់តាំងពីចលនាបាតុកម្មដឹកនាំដោយយុវជនថ្មីបានកើតឡើងកាលពីខែកក្កដា។

កាលពីថ្ងៃអង្គារ ទី១៧ វិច្ឆិកា សមាជិកសភាថៃបានជជែកដេញដោលគ្នាអំពីការកែប្រែដែលអាចកើតមានចំពោះរដ្ឋធម្មនុញ្ញដែលបានកំណត់ដោយយោធានៅពេលក្រុមអ្នកតវ៉ាបានប៉ះទង្គិចជាមួយប៉ូលិស។

ប៉ូលិសថៃបានបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមអ្នកតវ៉ាដែលកាត់របាំងលួស និងយករបាំងបេតុងនៅខាងក្រៅរដ្ឋសភាចេញ។ ប៉ូលិសបានបដិសេធថា ពួកគេមិនបានបាញ់ដោយគ្រាប់កាំភ្លើងពិត ឬគ្រាប់កាំភ្លើងជ័រទេ ហើយបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតថា តើនរណាអាចប្រើគ្រាប់កាំភ្លើងពិតបាញ់ទៅលើក្រុមបាតុករ។

សូមបញ្ជាក់ថា ចលនាបាតុកម្មធំមួយនៅប្រទេសថៃបានអំពាវនាវឱ្យមានការកែទម្រង់រដ្ឋធម្មនុញ្ញយ៉ាងស៊ីជម្រៅ ដែលក្រុមបាតុករអះអាងថា បានរំលោភអំណាចដោយយោធាបានក្លាយជាបញ្ហាប្រឈមធំបំផុតចំពោះរដ្ឋាភិបាលថៃដែលមិនធ្លាប់កើតមានក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ៕

 

 

Loading...