សមាជិកសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរៀបចំពិធីបញ្ចូលសិស្ស-និស្សិតអាញារូបករណ៍ ជាសមាជិកជាផ្លូវការ

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ សមាជិកសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរៀបចំពិធីបញ្ចូលសិស្ស-និស្សិតអាញារូបករណ៍ ជាសមាជិកជាផ្លូវការនៅខេត្តព្រះសីហនុ ។

គោលបំណងដ៏សំខាន់របស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំក្រុមការងាររបស់សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត(AMT-អ ម ត)គឺចង់អោយបងប្អូនទាំងអស់គ្នារៀនឱ្យចប់និងទទួលជោគជ័យព្រោះនេះជាពេលវេលាដែលមិនអាចកាត់ថ្លៃបាន ដោយបងប្អូនចំណាយពេលវេលាអស់រយះពេល៤ឆ្នាំ។

ឆ្នាំនេះយេីងមានប្អូនៗ ចំនួន៧០នាក់ទទួលបាននូវអាហារូបករណ៍ពី (AMT-អ ម ត)នៅខេត្តព្រះសីហនុកំពុងតែរៀនហើយឱកាសការងារបានចូលមកដល់ សំភាសជាប់ តែមិនមែនមានន័យថាអោយបោះបង់ចោលការសិក្សានោះទេ ត្រូវធ្វេីយ៉ាងណាឆ្លៀតរៀន. មិនមែនអោយបោះបង់ចោលការងារ ឬ បោះបង់ចោលការសិក្សានោះទេ ធ្វេីយ៉ាងណាលៃលក រៀនអោយចប់។

ថវិកាជារឿងមួយទៅហេីយ តែអ្វីដែលមិនអាចកាត់ថ្លៃបាននោះគឺចំណេះវិជ្ជា នេះជាមោទនៈភាពរបស់បង(ហ៊ុន ម៉ាណែត) និង សម្តេចតេជោព្រោះគោលការណ៍នៃការបង្កេីតសមាគមនេះឡេីងគឺជួយប្អូនៗ អោយរៀនចប់ចុងចប់ដេីមព្រោះមានបងប្អូនខ្លះចូលរៀនហេីយមានបព្ហាតិចតួច ឬក៏ប្រឈមនិងការមានការងារធ្វេី។

សមាគមក៏បានជួយបងប្អូនអោយបានចូលរួមកិច្ចការសង្គមជាច្រើន ដូចជាការចូលរួមសង្កេតការណ៍ក្នុងការប្រលងបាក់ឌុប បុណ្យសមុទ្រ បុណ្យជាតិនិងចូលរួមការងាសង្គមជាច្រើនទៀត។ យ៉ោងហោចណាស់ក៏យេីងបានយល់បានស្តាប់ បានស្គាល់ថាកម្មវិធីមួយៗប្រព្រឹត្តយ៉ាងណា។

យេីងនៅមានការងារជាច្រេីនដែលធ្វេីបន្ត គឺអោយបងប្អូនមានការរៀនសូត្រអោយចប់ ដេីម្បីទទួលបានការងារធ្វេីគ្រប់ៗគ្នា។ ការប្រកួតប្រជែង គ្មានអ្វីក្រៅពីសមត្ថភាពខ្លួនឯងផ្ទាល់ ខំរៀន ស្រាវជ្រាវធ្វេីយ៉ាងណាកុំមានអារម្មណ៏បោះបង់ចោលការសិក្សា៕

 

Loading...