សមាជិក ISIS ម្នាក់ ត្រូវបានស្គាល់អត្តសញ្ញាណពិត

(ISIS)៖ ក្រុមសកម្មប្រយុទ្ធ ISIS ម្នាក់ឈ្មោះ “Jihadi John'” ដែលតែងតែឈរនៅពីក្រោយ ចំណាប់ខ្មាំងនៅក្នុងវីដេអូនោះ ត្រូវបានគេស្គាល់ឈ្មោះពិតថា “Mohammed Emwazi” ជាភ្នាក់ងារសន្ដិសុខអង់គ្លេស រស់នៅភាគខាងលិចទីក្រុងឡុងដ៍ នេះបើយោងតាមការចុះផ្សាយរបស់ BBC នៅមុននេះបន្ដិច។

ការកំណត់មុខមាត់ពិតនេះ ត្រូវបានធ្វើឡើងដោយបុរសម្នាក់ ដែលបានអះអាងថា ខ្លួនជាមិត្តភក្តិរបស់ Jihadi John ដែលមានឈ្មោះពិត Mohammed Emwazi និងបានបញ្ជាក់ថា Mohammed Emwazi បានធ្វើដំណើរពីទីក្រុងឡុងដ៍ទៅកាន់ស៊ីរី កាលពីឆ្នាំ ២០១២ ហើយបានចូលរួមក្រុម ISIS តែម្ដង។

Jihadi John បានបង្ហាញមុខជាលើកដំបូង នៅក្នុងវីដេអូសម្លាប់ចំណាប់ខ្មាំងជនជាតិអាមេរិក ឈ្មោះ James Foley កាលពីខែសីហា ឆ្នាំ ២០១៤៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *