សម្ដេចតេជោហ៊ុន សែនធ្វើដំណើរទៅខេត្តសៀមរាបបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ

ភ្នំពេញ៖ សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើដំណើរទៅកាន់ខេត្តសៀមរាបដើម្បីបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ សម្រាប់ទីក្រុងទេសចរណ៍ដ៏ស្រស់ស្អាតមួយនេះ។

ពិធីប្រកាសបើកការដ្ឋាននឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។
សម្ដេចតេជោបានថ្លែងនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា ព្រឹត្តិការណ៍៣ វិច្ឆិកា បង្កឡើងដោយកូវីដ-១៩ បានពន្យារពេលការបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប។

សម្ដេចតេជោបានបញ្ជាក់ទៀតថា ពេលនេះសម្ដេចកំពុងធ្វើដំណើរទៅកាន់ខេត្តសៀមរាបដើម្បីបើកការដ្ឋានសាងសង់នៅថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ខានស្អែកនេះ។

សម្ដេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ប្រមាណជាងមួយឆ្នាំទៀតទីក្រុងសៀមរាបនឹងមានផ្លូវល្អដែលសំខាន់លើចំណុច៤ គឺគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសោភ័ណ្ឌភាពសម្រាប់ទីក្រុងទេសចរណ៍មួយនេះ។

សម្ដេចតេជោហ៊ុន សែន បានជូនពរជនរួមជាតិជួបតែសេចក្តីសុខ សេចក្តីចំរើន។

ខាងក្រោមនេះគឺជាសារដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី៖

“ព្រឹត្តិការណ៍៣វិច្ឆិកា
ដែលបង្កឡើងដោយកូវីដ១៩បានពន្យារ
ពេលការបើកការដ្ឋានសាងសង់ផ្លូវ៣៨
ខ្សែនៅក្រុងសៀមរាប។
ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្ត
សៀមរាបដើម្បីបើកការដ្ឋានសាងសង់
នៅថ្ងៃ៣០វិច្ឆិកា២០២០ខានស្អែកនេះ។
ប្រមាណជាងមួយឆ្នាំទៀតក្រុងសៀមរាប
នឹងមានផ្លូវល្អដែលខ្ញុំផ្តោតសំខាន់លើ
ចំណុច៤គឺ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសោភណ័ភាពសម្រាប់ទីក្រុងទេសចរណ៍មួយនេះ។
ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តី
សុខ សេចក្តីចំរើន”៕

Loading...