សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យទីតាំងមន្ទីរពេទ្យស្រី្តនគរទេពដើម្បីដាក់សម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ-១៩

ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី ១៩ ខែ មីនាឆ្នាំ២០២១ បានអញ្ជើញពិនិត្យទីតាំងមន្ទីរពេទ្យស្រី្តនគរទេព ស្ថិតក្នុងសង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលគ្រោងនឹងយកមន្ទីរពេទ្យនេះ ដើម្បីដាក់សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។

លោកជំទាវ ពេជ្រ ចន្ទមុនី្ន ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបានមានប្រសាសន៍ឱ្យដឹងថា ការរៀបចំខាងក្នុងមន្ទីរពេទ្យនេះសម្រេចបាន ៩០ភាគរយហើយ ថ្ងៃនេះនិងថ្ងៃស្អែកយើងធ្វើការសម្អាត នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះយើងនឹងធ្វើការរៀបចំបន្ទប់ អាយស៊ីយូ និងការរៀបចំគ្រែសម្រាប់អ្នកជំងឺនៅខាងក្នុង។ បើតាមលោកជំទាវ ពេជ្រ ចន្ទមុនី្ន ហ៊ុនម៉ាណែតបានឱ្យដឹងទៀតថា ក្រុមគ្រូពេទ្យប្រចាំការនៅទីនេះ គឺជាក្រុមគ្រូពេទ្យមកពីខាងកងទ័ព ដោយសម្ដេចតេជោបានអនុញ្ញាតឱ្យកងទ័ពជាអ្នកគ្រប់គ្រង តែយើងក៏មានគ្រូពេទ្យជំនាញចម្រុះជួយណែនាំក្នុងការ រៀបចំមន្ទីរពេទ្យនេះផងដែរ។ នេះយើងមានកិច្ចសហប្រតិបត្តិការគ្នារវាងគ្រូពេទ្យកងទ័ព គ្រូពេទ្យស៊ីវិលនិងគ្រូពេទ្យធីតា ដែលធ្លាប់មាន បទពិសោធន៍ក្នុងការព្យាបាលជំងឺ នៅពេទ្យរុស្ស៊ីនិងពេទ្យដទៃទៀត ។

បច្ចុប្បន្នមន្ទីរពេទ្យនេះគ្រាន់តែត្រៀមបម្រុងទុកសម្រាប់ដាក់អ្នកជំងឺ ហើយបញ្ហាគឺយើងរង់ចាំមើលថ្នាក់ដឹកនាំជាអ្នកសម្រេច។ ទន្ទឹមនេះ អាចនៅតាមមន្ទីរពេទ្យផ្សេងៗ ឬក៏The Great DUKEពេញទើបអាចបញ្ជូនមកទីនេះបន្ថែមទៀត។ បច្ចុប្បន្នមន្តីរពេទ្យនេះ យើងរៀបចំបានចំនួនជាង ៣០០គ្រែ ករណីខ្លាំងយើងអាចរៀបចំរហូត៤០០គ្រែ។ លោកជំទាវថ្លែងបន្ថែមថា បច្ចុប្បន្នយើងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួនជាង៤០០នាក់ ហើយក៏កំពុងតែបណ្ដុះបណ្ដាលត្រៀមចូលក្នុងក្របខ័ណ្ឌប្រយុទ្ធនឹងកូវីដ-១៩ នេះជាង៣០០នាក់ទៀត សរុបទៅគឺយើងមានជិត ៨០០ នា ក់កម្លាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអញ្ជើញពិនិត្យស្ថានភាពនិងបន្ទប់សម្រាកព្យាបាល ដែលមានលក្ខណៈស្តង់ដារអាចព្យាបាលជំងឺ កូវីដ-១៩ បានល្អប្រ សើរ និងបានអរគុណចំពោះសប្បុរសជនដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុ ទ្ធប្រឆាំងកូវីដ១៩ ពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ សម្តេចតេជោក៏បានកោតសរសើរចំពោះក្រុមគ្រូពេទ្យសម្តេចតេជោដែលបានខិតខំប្រឹងប្រែងរៀបចំមន្ទីរពេទ្យ បានយ៉ាងល្អ និងទាន់ពេលវេលា។ គួរបញ្ជាក់ដែរថា មន្ទីរពេទ្យស្ត្រីនគរទេពជាមន្ទីរពេទ្យស្ត្រីដំបូងគេបង្អស់នៅកម្ពុជាត្រូវបានសម្ពោធកាលពីថ្ងៃទី២០ ខែមីនាឆ្នាំ២០១៩ ដែលជាគំនិតផ្តួចផ្តើមរបស់សប្បុរសជននៃមូលនិធិនគរទេព និងក្រសួងកិច្ចការនារីក្រោមការដឹកនាំរបស់លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចកានារី។ ការរៀបចំមន្ទីរពេទ្យស្ត្រីនគរទេព មានផ្ទៃដីទំហំ១ហិកតា ៥០អា ដែលមានអគារទំហំ ២៥ ០០០ ម៉ែត្រការ៉េកម្ពស់៥ជាន់ មានប្រព័ន្ធទឹកភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសូទ្បា និងមានម៉ាស៊ីនភ្លើងបម្រុងកម្លាំង ៣៥០KWA បំពាក់ដោយម៉ាស៊ីនផ្លាស់ ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង។ ដើម្បីចូលរួមចំណែក ក្នុងការឆ្លើយ តបនឹងតម្រូវការបន្ទាន់របស់រាជ រដ្ឋាភិបាលកម្ពុជានៅក្នុងអំឡុងពេលដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលក្នុងសហគមន៍ ជាពិសេសក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ ស្ថាបនិកមូលនិធិនគរទេពបានសម្រេច ប្រគល់មន្ទីរពេទ្យស្ត្រីនគរទេពជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ប្រើប្រាស់ជាមូលដ្ឋានសុខាភិបាលក្នុងការពិនិត្យនិងព្យាបាលអ្នកជំងឺកូវីដ-១៩។

ដោយឡែកនៅព្រឹកថ្ងៃដដែលនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលម្អមណ្ឌបព្រះបរមរូបព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងស្ថិតនៅលើសួនច្បារខាងកើតបរិវេណវិមានឯករាជ្យ ដែលកំពុងតែដំណើរការជួសជុលកែលម្អឡើងវិញ ដែលមកដល់ពេលនេះសម្រេចបានប្រមាណ៩៥ភាគរយហើយដែលគ្រោងបញ្ចប់រួចរាល់នៅចុងខែមីនាឆ្នាំ២០២១នេះ៕

Loading...