សម្ដេចហ៊ុនសែន: ផែនដែលកម្ពុជាខ្ចីពីUNនឹងមកដល់នៅថ្ងៃ ១៨ សីហា

ភ្នំពេញ ៖ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យអន្ដរជាតិភ្នំពេញ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៥ នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បញ្ហាដែលកម្ពុជាបានសុំខ្ចីផែនទីកម្ពុជាពីអង្គការសហប្រជាជាតិ ផែនទីនឹងមកដល់កម្ពុជានាថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៥ ហើយថ្ងៃទី ២០ សីហា នឹងមានពិធីប្រគល់មកឲ្យកម្ពុជា និងត្រួតពិនិត្យតែម្ដង ដោយក្នុងនោះក្រៅរាជរដ្ឋាភិបាល ក៏បានភាគីពាក់ព័ន្ធមួយចំនួន ក៏ដូចជាគណបក្សនយោបាយមាន គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងស្ថាប័នជាតិសំខាន់ៗមួយចំនួនទៀត។

ក្នុងឱកាសនោះដែរ សម្ដេចតេជោ ក៏បានផ្ញើសារឆ្លើយតបផងដែរទាក់ទិននឹងការស្នើសុំរបស់សមាគម គ្រឹះស្ថានឧត្តមសិក្សាដែលបានស្នើសុំទៅក្រសួងសុខាភិបាលចំពោះការគ្រប់គ្រងសញ្ញាបត្រពេទ្យឲ្យទៅនៅក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំវិញ។ ចំពោះសំណើនេះ សម្ដេចតេជោ បានមានប្រសាសន៍ថា លោកមិនឯកភាព តាមការស្នើសុំរបស់សមាគម គ្រឹះស្ថានឧត្តមសិក្សានោះទេ។

ទាក់ទិនទៅនឹងបញ្ហាប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៥ នាថ្ងៃទី ២៤ ខែ សីហា នាពេលខាងមុខនេះ សម្ដេចតេជោ បានរំឭកថា ការប្រលងបាក់ឌុបឆ្នាំនេះ គឺជាការកំណែទម្រង់ទៅលើវិស័យអប់រំនៅកម្ពុជា មិនមែនតែកំណែទម្រង់តែពេលនេះនោះទេ គឺយើងធ្វើជារៀងរហូត។

ជាមួយគ្នានេះផងដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ក៏បានផ្ញើសារព្រមានដកអ្នកតំណាងរាស្ដ្រព្រឹទ្ធសភាមកពីគណបក្សក្រៅរដ្ឋាភិបាល ១ រូប ដែលបានធ្វើការបកស្រាយខុសពីរឿងផែនទីដែលសម្ដេចបានធ្វើការបញ្ជាក់ថា “ស្នើនឹងក្បត់ជាតិ”។

សម្ដេចតេជោក៏បានស្នើដល់កម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនសមាជិកព្រឹទ្ធសភារូបនេះ ដែលត្រូវបានគេស្គាល់ថា គឺឯកឧត្តម ហុង សុនហួរ ដែលបានបង្ហោះនូវសន្ធិសញ្ញាព្រំដែនរវាងកម្ពុជា-វៀតណាមក្លែងក្លាយនៅលើគេហទំព័រហ្វេសហ៊ុក ដោយសម្ដេចតេជោ ហ៊ុន សែន បានហៅថា ជាការក្លែងក្លាយសន្ធិសញ្ញាក្នុងមាត្រា ៤ ជាទង្វើក្បត់ជាតិ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *