សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា សម្រេច​ឱ្យ​បញ្ចេញ​វ៉ាក់សាំង​មួយ​ម៉ឺន​ដូ​ស​ពី​ស្តុក​បម្រុង​ចាក់​ជូន​ពលរដ្ឋ​វ័យ​៦០​ឆ្នាំ​ឡើង​នៅ​ភ្នំពេញ

​ភ្នំពេញៈ​សម្ដេច​អ​គ្ក​មហា​សេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានសម្រេច​ឱ្យ​បញ្ចេញ​វ៉ាក់សាំង​មួយ​ម៉ឺន​ដូ​ស​ពី​ស្តុក​បម្រុង ចាក់​ជូន​ពលរដ្ឋ​វ័យ​ចំណាស់​ចាប់ពី​៦០​ឆ្នាំ​ឡើង​ចំនួន​ប្រាំ​ពាន់​នាក់​ទៀត​នៅ​រាជធានី​ភ្នំពេញ​។​នេះ​បើ​យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅថ្ងៃនេះ​។​
​ដោយឡែក​នៅថ្ងៃនេះ​គេ​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី ១៧៩​នាក់​ទៀត និង​ជាសះស្បើយ ៥៨​នាក់​។​ក្នុងនោះ​ករណី​ឆ្លង​សហគមន៍ ១៧៨​នាក់​និង​អ្នកដំណើរ​ពី​បរទេសមួយ​នាក់​។​អ្នក​ឆ្លង​ថ្មី​នេះ​មាននៅ​ខេត្ត​ព្រះសីហនុ​ចំនួន​១៤៣​នាក់​, ភ្នំពេញ ២៦​នាក់​, កណ្ដាល បួន​នាក់​, ព្រៃវែង​បីនាក់​,​សៀមរាប​មួយ​នាក់​និង​ខេត្ត កំពង់ចាម​មួយ​នាក់​។​

​គិត​ត្រឹម​ព្រឹក ថ្ងៃទី​២៧ ខែមីនា​កម្ពុ​ជាមាន​អ្នក​ឆ្លង​សរុប ២ ១៤៧ នាក់​,​អ្នកជា​សះស្បើយ ១ ១៣២ នាក់​,​អ្នក​កំពុង​ព្យាបាល ១ ០០៥ នាក់​និង​អ្នកស្លាប់​ប្រាំបួន​នាក់​។​

Loading...