សម្ដេច ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣នៅប្រទេសសិង្ហបុរី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កំពុងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងៗ នៅប្រទេសសិង្ហបុរី រយៈពេល៣ថ្ងៃ(១៣-១៥) វិច្ឆិកា ឆ្នាំ២០១៨ ។

សម្តេចតេជោបានថ្លែង « ថ្ងៃនេះខ្ញុំនឹងដឹកនាំគណ:ប្រតិភូ​​ទៅ ចូលរួមកិច្ចប្រជុំកំពូល​អាស៊ាន​លើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងៗ​នៅក្នុង ប្រទេសសិង្ហបុរីរយ:ពេល៣ថ្ងៃ​ ចាប់ពី ថ្ងៃទី១៣​​ ដល់ថ្ងៃទី​ ១៦ ខែវិច្ឆិកា ២០១៨។

ទោះបីខ្ញុំចេញបំពេញបេសកកម្មនៅក្រៅប្រទេសក្ដី តែខ្ញុំតែងតែនឹករលឹកដល់បងប្អូន កូនក្មួយគ្រប់ទីកន្លែងទាំងអស់។

សូមជូនពរ បងប្អូនជនរួមជាតិ មានសុខភាពល្អ និង​ សុភមង្គលគ្រប់ក្រុមគ្រួសារកុំបីខាន» ៕


Loading...