សម្តេចក្រឡាហោម ស ខេង ​បញ្ជា​ឲ្យបង្កើនប្រុងប្រយ័ត្នស្របពេលបោះឆ្នោតមកដល់

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បាន​បញ្ជា​ឲ្យស្នងការនគរបាលរាជធានីខេត្តនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខាងសន្តិសុខ សណ្តា​ប់​ធ្នាប់ ស្របពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នឹងមក ដល់នៅ​ចុងខែខាងមុខនេះ។

សម្តេចបានលើកឡើងថា សមត្ថកិច្ចទាំងអស់ត្រូវយកចិត្ត​ទុកដាក់រៀប​ចំផែនការសម្រាប់​ការ​ការពារបរិយាកាសនៃការបោះឆ្នោតឲ្យបានល្អ តាមរយៈការ​ពង្រឹង​ផ្នែក​សន្តិ​សុខចាប់តាំង​ពីការហែក្បួនឃោសនា រហូតដល់ថ្ងៃបោះឆ្នោតធំ។

សម្តេចថ្លែងក្នុងពិធីប្រគល់ទោចក្រយានយន្ត ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស នៅព្រឹកថ្ងៃទី ១៨ កក្កដានេះថា ៖”បើទោះបីជាថ្ងៃហែក្បួនឃោ សនាបោះឆ្នោត​មានបាតុភាពតិចតួចដូចជា ការមិនជួយសម្រួលចរាចរណ៍ដល់គណបក្ស និងការហាមឃាត់ដោយខុសច្បាប់ចំពោះការចែកខិតប័ណ្ណយ៉ាងណាក្តី ក៏សង្កេតឃើញថា​ស្ថាន​ភាព​​សន្តិ​សុខ​ទូទៅ​មាន​ភាពល្អប្រសើរ ។ ទាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ ត្រូវចូលរួមទាំងអស់គ្នាដើម្បីធ្វើ​ឲ្យ​​បរិយាកាសនៃថ្ងៃបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ កក្កដាខាងមុខនេះ ដំណើរការ​ទៅដោយរលូន ដែលគ្មានការរំខានណាមួយនោះទេ”។

រដ្ឋាភិបាលកម្ពុជា បានត្រៀមកងកម្លាំង ប្រមាណ៨ម៉ឺននាក់ ដើម្បី​ចូល​រួម​ការ​ពារសន្តិសុខ និងសណ្តាប់ធ្នាប់ នៅក្នុងអំឡុងពេលបោះឆ្នោតជាតិ នាថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០១៨​៕

Loading...