សម្តេចតេជោកោតសរសើរចំពោះសមត្ថភាពកីឡាបាល់ទាត់កម្ពុជា

ភ្នំពេញ៖ សម្តេចតេជោបានផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកកាលពីយប់ថ្ងៃទី១៩ ខែកក្កដា យ៉ាងដូច្នេះថា៖

«សូមកោតសរសើរចំពោះសមត្ថភាពកីឡាបាល់ទាត់កម្ពុជា ដែលបានខិតខំលេងបានយ៉ាងល្អ នៅក្នុងការ ប្រកួតកីឡាបាល់ទាត់ (Cambodia Vs China) ក្នុងលទ្ធផល 00-00 ក្នុងការប្រកួតបាល់ទាត់ AFC U23 Championship Qualification 2018 (Group J) ដែលបានបញ្ចប់ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅមុននេះបន្តិច។

អរគុណបងប្អូនប្រជាពលរដ្ឋដែលគាំទ្រវិស័យកីឡាជាពិសេសក្មួយៗយុវជនដែលបានចូលរួមទស្សនា ផ្ទាល់នៅពហុកីឡាដ្ឋានជាតិយ៉ាងច្រើនកុះករ តាមទូរទស្សន៍បាយ័ន និងតាម Facebook ដែលបង្ហាញ ពីការស្រឡាញ់គាំទ្រអស់ពីចិត្តពីថ្លើមចំពោះកីឡាបាល់ទាត់កម្ពុជាយើង។

សូមជូនពរកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យ នៅក្នុងការប្រកួតលំដាប់អន្តរជាតិ លើកក្រោយៗជាបន្តទៀត» ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

Loading...