សម្តេចតេជោឆ្លៀតពេលមកសួរសុខទុក្ខកងទ័ពនៅយោធភូមិភាគទី១ទីបញ្ជាការដ្ឋាននៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ បានឆ្លៀតពេលមកសួរសុខទុក្ខកងទ័ពនៅយោធភូមិភាគទី១ទីបញ្ជាការដ្ឋាននៅខេត្តស្ទឹងត្រែង ។

សម្តេចតេជោបានថ្លែងថា៖ «ថ្ងៃនេះខ្ញុំឆ្លៀតពេលមកសួរសុខទុក្ខកងទ័ពនៅយោធភូមិភាគទី១ដែលមានទីបញ្ជាការដ្ឋាននៅខេត្តស្ទឹងត្រែង។ គោលបំណងសំខាន់គឺពិនិត្យដោះស្រាយការលំបាករបស់កងកម្លាំងប្រដាប់អាវុធ។ យើងនឹងបង្កើតកងពលតូចអន្តរាគមន៍ថ្មីមួយមានលេខ១២៨ ឬហៅថាកងពលតូចថ្មើរជើងលេខ១២៨ចំណុះឲ្យយោធភូមិភាគទី១។ យើងនឹងដាក់ទីតាំងកងទ័ពជើងទឹកឲ្យប្រចាំការនៅខេត្តស្ទឹងត្រែងផងដែរ។

ការរៀបចំទាំងអស់មិនសំដៅធ្វើសង្រ្គាមជាមួយប្រទេសជិតខាងនោះទេ តែសំដៅលើ កិច្ចការពារជាតិ ការពារប្រជាជន និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង» ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

Loading...