សម្តេចតេជោហ៊ុន សែន : គោរពជូនបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់!

សម្តេចតេជោហ៊ុន សែន : គោរពជូនបងប្អូនជនរួមជាតិ

ជាទីគោរពស្រឡាញ់!

បន្ទាប់ពីទទួលបានព័ត៍មានថារដ្ឋមន្ត្រី

ក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រីដែលមកទស្សនៈកិច្ចនៅកម្ពុជា

នៅថ្ងៃទី៣វិច្ឆិកា២០២០​ ម្សិលមុិញមាន

វិជ្ជមានកូវីដ១៩​ ដែលរកឃើញនៅប្រទេសថៃបន្ទាប់ពីគាត់ចាកចេញ

ពីកម្ពុជា។ថ្ងៃនេះក្រុមគ្រូពេទ្យកម្ពុជាបាន

ប្រញាប់ប្រញាល់ប្រមូលអ្នកមានទំនាក់

ទំនងទាំងអស់ដើម្បីយកសំណាកទៅ

ធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។

ដោយឡែកនៅផ្ទះខ្ញុំមានរូបខ្ញុំនិងភរិយា

ក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់

លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា

អវិជ្ជមានទាំងអស់មិនមានអ្នកណាឆ្លង

ជំងឺកូវីដ១៩នោះទេ។

 

ទោះបីខ្ញុំមិនមានឆ្លងកូវីដ១៩ក្តីតែដើម្បី

សុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវ

ឱ្យខ្ញុំរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ​ សូម្បីតែភរិយា កូន​ និងចៅ

ក៏មិនអាចជួបបានដែរ។

 

ទួលព្រះបង្គំសូមព្រះរាជទានទោសពីអង្គ

ព្រះមហាក្សត្រនិងហ្លួងម៉ែដែលទួលព្រះ

បង្គំមិនអាចដង្ហែរព្រះអង្គយាងមកពី

សាធារណរដ្ឋប្រជាមានិតចិននិងដង្ហែរ

ព្រះអង្គប្រារព្ធពិធីបុណ្យឯករាជ្យជាតិ

៩វិច្ឆិកាបាន។

 

សូមអភ័យទោសពីបងប្អូនជនរួមជាតិនៅ

ខេត្តពោធិសាត់ បាត់ដំបងនិងបន្ទាយមាន

ជ័យដែលខ្ញុំមិនអាចចូលរួមចែកស្រូវពូជ

និងជំនួយសង្រ្គោះបានដែលខ្ញុំនឹងចាត់

តំណាងទៅចែកជំនួស។

សូមលើកពេលថ្ងៃបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅខេត្តសៀមរាបដែលគ្រោងធ្វើនៅថ្ងៃ

១៦វិច្ឆិកា២០២០ទៅពេលក្រោយវិញ។

 

សូមអធ្យាស្រ័យពីសំណាក់ប្រមុខរដ្ឋ

ប្រមុខរដ្ឋាភិបាលអាស៊ាននិងដៃគូពាក់

ពន្ធ័ទាំងអស់ដែលខ្ញុំមិនអាចចូលរួមប្រជុំបាន

ដែលខ្ញុំនឹងចាត់តំណាងចូលរួមពីថ្ងៃ១២

ដល់ថ្ងៃ១៥វិច្ឆិកា២០២០ខាងមុខនេះ។

ទោះត្រូវអាក់ខានចេញពីផ្ទះដែលជាការតម្រូវរបស់គ្រូពេទ្យក្នុងការធ្វើចត្តាឡីស័ក១៤ថ្ងៃតែខ្ញុំនៅតែបំពេញការងារ

ដោយពិនិត្យសម្រេចនិងចុះហត្ថលេខា

លើឯកសារនានារបស់រាជរដ្ឋាភិបាល

បានដដែល។សមាជិករាជរដ្ឋាភិបាល

អភិបាលខេត្តនិងមេបញ្ជាការកងកម្លាំង

ប្រដាប់អាវុធនៅតែអាចរាយការណ៏ឬ

សុំយោបល់ខ្ញុំបានដដែល។

ខ្ញុំនៅតែអាចហាត់ប្រាណរាប់ទាំងវាយកូន

គោលនៅក្នុងបរិវេណផ្ទះបានដដែលគ្រាន់

តែមិនឱ្យមនុស្សដទៃមកជិតប៉ុណ្ណោះ។

 

នេះជាវិធីដែលល្អបំផុតដើម្បីសុវត្ថិភាព

និងសុខភាពទាំងអស់គ្នា។

 

ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិ

ទាំងក្នុងនិងក្រៅប្រទេសដែលបារម្ភ

ពីសុខភាពខ្ញុំនិងជូនពរដល់ខ្ញុំ។

 

Loading...