សម្តេចតេជោ៖ ខ្ញុំចង់បានស្ថាប័នព័ត៌មានទាំងរដ្ឋ និងឯកជន គឺជាកញ្ចក់ថ្លាឆ្លុះបញ្ចាំងការពិត និងមានតម្លារភាពក្នុងសង្គម បច្ចុប្បន្ន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោហ៊ុន សែន បានថ្លែងថា សម្តេចចង់បានស្ថាប័នព័ត៌មានទាំងរដ្ឋ និងឯកជន គឺជាកញ្ចក់ថ្លាឆ្លុះបញ្ចាំងការពិត និងមានតម្លារភាពក្នុងសង្គម បច្ចុប្បន្ន ។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថាៈ «ខ្ញុំចង់បានស្ថាប័នព័ត៌មានទាំងរដ្ឋ និងឯកជន គឺជាកញ្ចក់ថ្លាឆ្លុះបញ្ចាំងការពិត និងមានតម្លារភាពក្នុងសង្គម បច្ចុប្បន្ន ជាពិសេសក្នុងពេលវេលាដែលខ្ញុំកំពុងកាន់កាប់តំណែងជានាយករដ្ឋមន្រ្តី។

ខ្ញុំចង់បានព័ត៌មានច្បាស់លាស់ ដែលផ្តល់ព័ត៌មានពិតប្រាកដជឿទុកចិត្តបាន នឹងមានការពន្យល់ច្បាស់លាស់ទៅកាន់ប្រជាពលរដ្ឋអោយបានដឹងពិតប្រាកដគ្រប់ៗគ្នា។ ទន្ទឹមនឹងនេះ ខ្ញុំក៏ចង់បានសារព័ត៌មានដែលចេះចូលរួមជួយរិះគន់ស្ថាបនាពិតប្រាកដដល់សង្គមជាតិ រួមទាំងគោលនយោបាយរដ្ឋាភិបាលតាមក្រសួងនានាដែលបានដាក់ចេញតើបានធ្វើមានប្រសិទ្ឋភាពដល់កម្រិតណា និងចូលរួមផ្សព្វផ្សាយពីការរីកចម្រើនពិតប្រាកដរបស់ប្រទេសជាតិយើងផងដែរ» ។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ សម្តេចតេជោហ៊ុន សែន ទើបតែបានអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ ពិធីជួបជុំលើកទី២ សំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានប្រមាណ៣៤០០នាក់ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រុងភ្នំពេញ៕

Loading...