សម្តេចតេជោ៖ ដំណាក់កាលកូវីត-១៩លែងដឹង ថាថ្ងៃណាជាថ្ងៃធ្វើការឬថ្ងៃណាជាថ្ងៃឈប់សម្រាកទៀតហើយ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរ សារបង្ហោះតាមបណ្តោយសង្គម ថា “ដំណាក់កាលកូវីត-១៩លែងដឹងថាថ្ងៃណាជាថ្ងៃធ្វើការឬថ្ងៃណាជាថ្ងៃឈប់សម្រាកទៀតហើយ” សម្តេចបានថ្លែងបែបនេះ គ្រាដែលសម្តេច អញ្ជើញចេញទៅ ហាត់ប្រាណ ដោយវាយកូនគោលនាព្រឹកថ្ងៃទី០១ខែសីហាឆ្នាំ២០២០នេះ ។

សម្តេចតេជោ បានថ្លែងថា មុនកូវីត១៩ កម្មវិធីទាំងនៅក្នុងប្រទេសនិងនៅក្រៅប្រទេសរាប់មិនអស់។ ពេលកូវីត-១៩ មកដល់ការងារភាគច្រើន ធ្វើនៅផ្ទះដោយពិនិត្យសម្រេចនិងចុះហត្ថលេខាលើឯកសារក្នុងរង្វង់ពី២០ទៅ៣០ច្បាប់ក្នុងមួយថ្ងៃ។

សម្តេចតេជោបន្តថា ក្រៅពីឯកសារគឺមើលរបាយការណ៏ពីរាជធានីខេត្តទាំង២៥ ការសុំយោបល់ឬពិគ្រោះយោបល់ជាមួយឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រីឬរដ្ឋមន្ត្រី
តាមប្រពន្ធ័ whatsapp.telegam.line និងប្រពន្ធ័ ផ្សេងទៀតដែលនេះជាផ្នែកមួយនៃការប្រយុទ្ធ ជាមួយកូវីតផងដែរ។ថ្ងៃនេះហាត់ប្រាណដោយវាយកូនគោលនៅក្បែរផ្ទះទៀតហើយ។

ចាប់ពីពេលនេះទៅខ្ញុំលេងចេញទៅវាយនៅតារាងខាងក្រៅទៀតហើយលើកលែងតែត្រូវទៅបើកការប្រកួតពានរង្វាន់ធំៗដែលប្រកួតក្នុងប្រទេសយើង។ ភរិយាខ្ញុំ កូនៗខ្ញុំនិងអង្គរក្សរីករាយជាមួយព័ត៌មាននេះព្រោះពួកគេបារម្មណ៏ពី
សន្តិសុខពិសេសការឆ្លងកូវីត១៩មកលើរូបខ្ញុំតែម្តង៕

Loading...