សម្តេចតេជោ៖ សញ្ញាបត្រ “បណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ” ដែល Krirk University បានផ្តល់ជូនខ្ញុំថ្ងៃនេះ គឺជាមោទនភាពរបស់កម្ពុជាទាំងមូល

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងថា សញ្ញាបត្រ “បណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ” ដែល Krirk University បានផ្តល់ជូនខ្ញុំថ្ងៃនេះ គឺជាមោទនភាពរបស់កម្ពុជាទាំងមូល ។

សម្តេចបានលើកឡើងតាមរយៈហ្វេសប៊ុក​កាលពីព្រលប់ថ្ងៃទី១៩ ខែមីនា យ៉ាងដូច្នេះថា៖

«សញ្ញាបត្រ “បណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ” ដែល Krirk University បានផ្តល់ជូនខ្ញុំថ្ងៃនេះ គឺជាមោទនភាពរបស់កម្ពុជាទាំងមូល។

សញ្ញាបត្រនេះ គឺជាគន្លឹះ និងជាកូនសោរដ៏សំខាន់បំផុត ដែលបានបង្រួបបង្រួមកម្ពុជាតែ១ និងបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ -ឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញ កំពុងផ្តល់នូវផ្លែផ្កា និងឱកាសគ្រប់យ៉ាងដល់ពលរដ្ឋកម្ពុជាគ្រប់ៗរូប។

សុំអរគុណភរិយាជាទីស្រឡាញ់ កូនៗ និងចៅៗ ព្រមទាំងបងប្អូនជនរួមជាតិ មន្រ្តីរាជការ និងក្មួយៗដែលបានចូលរួមអបអរសាទរ និងជូន ពរខ្ញុំថ្ងៃនេះ» ៕

Loading...