សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ផ្តល់ជូនស្បៀងអាហារសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ នៅសង្កាត់សាកសំពៅ៤១៩គ្រួសារ

(ភ្នំពេញ)៖ ដើម្បីជួយសង្គ្រោះបន្ទាន់ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ផ្តល់ជូនផ្តល់ស្បៀងអាហារសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ នៅសង្កាត់សាកសំពៅ៤១៩គ្រួសារ តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំ នៅព្រឹកថ្ងៃទី១៥ខែតុលានេះ បានដឹកនាំក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ ចុះចែកអំណោយដល់ប្រជាពលរដ្ឋ រស់នៅភូមិចំនួន៦ ក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ចំនួន ៤១៨គ្រួសារ ដែលកំពុងរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ។ ទន្ទឹមនឹងនេះដែរ កាលពីថ្ងៃទី១៤ខែតុលា ម្សិលម៉ិញ អភិបាលរាជធានីភ្នំពេញ បានបែងចែកក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ ជា៣ក្រុម សហការជាមួយអាជ្ញាធរខណ្ឌនិងកម្លាំងពាក់ព័ន្ធមួយចំនួនទៀត ដោយបានជិះទូកនិងអូប័រតាមខ្នងផ្ទះនីមួយៗ ដើម្បីចែកអំណោយជូនប្រជាពលរដ្ឋ ដោយផ្ទាល់។ អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋជាបន្ទាន់នេះ មានសង្កាត់ចំនួន៤ រួមមានសង្កាត់សាក់សំពៅ សង្កាត់ស្ពានថ្ម សង្កាត់ទៀន និងសង្កាត់គងនយ ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៥ខែតុតុលានេះ ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកស្ទឹងព្រែកត្នោត មចំនួន ៤សង្កាត់ គឺទី សង្កាត់គងនយ ចំនួន១៩៣ គ្រួសារ។
សង្កាត់ សាក់ សំពៅ ៤១៩គ្រួសារ .សង្កាត់ទៀន ១១៨ គ្រួសារ និង សង្កាត់ស្ពានថ្ម៨៩៨ គ្រួសារ។

គួរបញ្ជាក់ថា នៅយប់ម៉ិញនេះ កំណាត់ផ្លូវ២១៧ពីរង្វង់មូលគួរស្រូវ មកដល់ស្ពានព្រែកជ្រៃ ត្រូវបានអាជ្ញាធររាជធានី សម្រេចបិទការធ្វើដំណើរបណ្តោះអាសន្នហើយ។ ជាមួយនេះ ឯ.ឧ ឃួង ស្រេង បានណែនាំអោយក្រុមការងារ ទាំងអាជ្ញាធររាជធានី និងកងកម្លាំងទាំងអស់ ដែលចុះមកជួយសង្គ្រោះប្រជាពលរដ្ឋ បើមានការចាំបាច់ដែលត្រូវរំដោះប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន ត្រូវនាំក្មេងៗតូចៗ និងចាស់ជរា មកឡើងគោកមុន។

សូមរំលឹកថា ទំនប់សណ្តរស្ទឹងព្រែកត្នោតបានធ្លាយកាលពីព្រលប់ថ្ងៃទី ១៣ខែតុលា បណ្ដាលឱ្យសង្កាត់មួយចំនួននៅក្នុងនៅក្នុងខណ្ឌដង្កោ ទទួលរងការលិចលង់ បើទោះបីអាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយឯ.ឧ ឃួង ស្រេង និងកងកម្លាំង កងអង្គរក្សប្រើគ្រឿងចក្រជាច្រើនគ្រឿងដើម្បីទប់ស្កាត់តាំងពីពេលរសៀលថ្ងៃទី១៣ តុលា រហូតដល់មកក្តី តែដោយទឹកពីខាងលើនៅតែបន្តធ្លាក់ចុះមកបន្ថែមរហូត ដែលធ្វើអោយទឹកលិចធ្ងន់ធ្ងរបែបនេះ៕

Loading...