សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរលោក ថងលុន ស៊ីសុលីត ដែលជាប់ឆ្នោតជាប្រធានាធិបតីឡាវ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានផ្ញើសារសម្តែងនូវការអបអរសាទរជូនចំពោះ លោក ថងលុន ស៊ីសុលីត ដែលបានជាប់ឆ្នោតជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតឡាវ។

ក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវការអបអរសាទរដ៏កក់ក្តៅបំផុតជូនចំពោះ ឯកឧត្តម ដែលត្រូវបានជ្រើសតាំងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ»៕

Loading...