សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករកម្មការនីនៅតំបន់ សេដ្ឋកិច្ចពិសេសភ្នំពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកជួបសំណេះសំណាលជាមួយកម្មករកម្មការនីជាង២ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានអញ្ជើញមកកាន់តំបន់សេដ្ឋកិច្ចពិសេសនេះ ៤លើករួចមកហើយ។ នៅថ្ងៃ នេះគឺសម្តេចតេជោអញ្ជើញមកដើម្បីស្វែងយល់ពីសុខទុក្ខ និងបានស្តាប់កម្មករអំពីបញ្ហាប្រឈម និងតម្រូវ ការចាំបាច់នានាដើម្បីជំរុញប្រសិទ្ធភាពការងារអោយកាន់តែល្អប្រសើរឡើង ស្របពេលដែលរាជរដ្ឋា ភិបាលកំពុងជំរុញគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណ បក្សប្រជាជន ដែលតែងតែយកចិត្ទទុកដាក់ និងរួមសុខរួមទុក្ខជាមួយកម្មករ មិនដូចមួយក្រុមទៀត ដែលបានតែមាត់តែការពិតមិនបានជួយអ្វីដល់កម្មករឡើយ។ ទន្ទឹមនឹងការខិតខំរបស់រដ្ឋាភិបាលក្នុងការ ទាក់ទាញវិនិយោគគិនដើម្បីបង្កើនការងារដល់បងប្អូនកម្មករ គឺក្រុមនោះ(?) បានអនុវត្តិយុទ្ឋសាសស្រ្ត ៣-កុំ ដែលសំដៅលើ ទី១)កុំផ្តល់ជំនួយអោយប្រទេសកម្ពុជា ២)កុំមកវិនិយោគនៅកម្ពុជា និង ៣)កុំទិញទំនិញពីកម្ពុជា។ តើនេះគឺជាទង្វើស្នេហាជាតិ ឬជាទង្វើក្បត់ជាតិ? ព្រោះបានធ្វើអោយបងប្អូន កម្មករកម្មការនីបាត់បង់ការងារដែលប៉ះពាល់ដល់ជីវភាពរស់នៅយ៉ាងធ្ងន់ធ្ងរ ដែលផ្ទុយស្រឡះពីរាជរដ្ឋា ភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែលបាននិងកំពុងអនុវត្តយុទ្ឋសាស្រ្ត ៣-សុំ គឺ១) សុំអោយបរទេសជួយនិងផ្តល់ជំនួយមកកម្ពុជា ២)សុំអោយបរទេសមកវិនិយោគនៅកម្ពុជា និង ៣)សុំអោយបរទេសជួយទិញទំនិញពីកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានខិតខំធ្វើ កិច្ចការទាំងនេះ ទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសគ្មានពេលសម្រាកឡើយ ដើម្បីគៀងគរអ្នកវិនិយោគិន មកវិនិយោគ បង្កើតការងារដល់កម្មករអោយមានប្រាក់ចំណូល និងជីវភាពរស់នៅកាន់តែល្អប្រសើ។

ក្នុងពេលជួបសំណេះសំណាលព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ល្អៗ ៥ ចំណុចដល់អាជ្ញាធរ និយោជិត និងកម្មករកម្មការនីធ្វើការរួមគ្នាដើម្បីធានាដល់លក្ខណការងារនិង ប្រាក់ចំណូលល្អ: ទី១)ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់ សង្គមអោយ បានល្អ។ ២)រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីកនិងបង្កើនទីផ្សារ បន្ថែម។ ទី៣)រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ និងកុំ អោយកម្មករនីភ័យខ្លាចពីការបាត់បង់ការងារនិងប្រាក់ចំណូល។ ទី៤)ផ្តល់របបគាំពារសន្តិសុខ សង្គមដល់ កម្មករចាប់ពីខែ មករា ២០១៨ នេះគឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករកម្មការនី ដែលបងប្អូនអាចចំណេញ ថវិកា (៨,០០០៛ ទៅ ១២,០០០៛ ក្នុង១ខែ)។ ទី៥) ផ្តល់កិច្ចគាំពារនិងយកចិត្តទុកដាក់ចំពោះកម្មករកម្មការនីដែលធ្វើការនៅក្រៅប្រទេស។ រាជរដ្ឋាភិបាល បន្តគាំទ្រ និងជួយជ្រោមជ្រែងដោយធ្វើការទំនាក់ទំនងល្អជាមួយបណ្តាលប្រទេសដៃគូ ដើម្បីផ្តល់ការងារ ដែលមានប្រាក់ចំណូលខ្ពស់និងលក្ខណការងារល្អៗរួមទាំងជួយសម្រួលនូវលិខតបទដ្ឋានដែលពាក់ព័ន្ឋការងារស្របច្បាប់ដល់ក្មួយៗកម្មករ ។

នៅថ្ងៃនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីថា ក្មួយៗកម្មករកម្មការនីទូទាំងប្រទេស នឹងទទួលបានសេវាជិះឡានក្រុងសាធារណៈ FREE រយៈពេល២ឆ្នាំ (សីហា ២០១៧-សីហា ២០១៩)។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ចំនួន ៨០% នៃ ប្រាក់ខែដែលខ្លួនធ្លាប់បានទទួលពីមុន។ ចាប់ពីឆ្នាំ២០១៨ តទៅ កម្មករកម្មការនីយើងទាំងអស់ (កម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ កសិកម្ម…) គឺទទួលបានការពិនិត្យព្យាបាលជំងឺនៅមន្ទីរ ពេទ្យរដ្ឋដោយមិនគិតថ្លៃ។ ទន្ទឹមនឹងនេះដែរ គឺក្រុមហ៊ុនត្រូវរៀបចំបង្កើត Clinic នៅតាមរោងចក្ររបស់ ខ្លួនដើម្បីជួយដល់កម្មករកម្មការនី។ ចំពោះស្រ្តីសំរាលកូន គឺទទួលបានការឈប់សម្រាកពីការងាររយៈ ពេល ៣ ខែ ហើយនៅទទួលបានប្រាក់ខែ ១២០%។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរបងប្អូន កូនក្មួយកម្មករ កម្មករកម្មការិនី និងនិយោជក ទាំងអស់ដែលបានចូលរួមក្នុងពិធីសំណេះសំណាលថ្ងៃនេះ ព្រមទាំងបានឧបត្ថម្ភនូវថវិកាលើកទឹកចិត្ត មួយចំនួន និងបានថតរូប Selfie ជាមួយកម្មករកម្មការនីប្រកបដោយភាពស្និទ្ឋស្នាលនិងរីករាយក្រៃលែង។ បន្ទាប់មក សម្តេចតេជោ បានអញ្ជើញទៅទស្សនារោងចក្រកាត់ដេរជាបន្តទៀតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសក្រុង ភ្នំពេញ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

Loading...