ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ឧបត្ថម្ភថវិកា មួយខេត្ត ៥០លានរៀល ដល់ខេត្តកម្ពុជា ចំនួន៧ ដែលនៅជាប់ព្រំដែនថៃ ដើម្បីទប់ស្កាត់កូវីដ១៩។
សម្តេចតេជោ បានចេញបញ្ជាឲ្យជ្ញាធរខេត្ត ចំនួន៧របស់កម្ពុជា ពង្រឹងការធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ដល់ពលករដែលចូលមកមកកម្ពុជាវិញ ក្រោយផ្ទុះកូវីដជាង ៥០០ករណី នៅក្នុងខេត្តសាមុតសាខន ប្រទេសថៃ។
អាជ្ញាធរខេត្តសាមុតសាខន ត្រូវគេរាយការណ៍មកថា បានសម្រេចប្រកាសដាក់ខេត្ត ក្នុងគ្រាមានអាសន្ន រយ:ពេល១៤ថ្ងៃ ក្រោយការផ្ទុះជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ប្រមាណ ៤៤៨ករណី នាវេលាម៉ោង ៩យប់ ថ្ងៃទី១៩ធ្នូឆ្នាំ២០២០ មកនោះ ៕