សម្តេចតេជោ ៖ កងកម្លាំងប្រដាប់អាវុធត្រូវអព្យាក្រឹតចំពោះរាជរដ្ឋាភិបាល

ភ្នំពេញ៖ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ នៅក្នុងសង្កថា នៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ នៅទីស្តីការក្រសួង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា កងកម្លាំងប្រដាប់អាវុធត្រូវអព្យា ក្រឹតចំពោះរាជរដ្ឋាភិបាល ប៉ុន្តែមិនអាចអព្យាក្រឹតចំពោះគណបក្សនយោបាយ នោះទេ។

សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា ខ្ញុំសូមបញ្ជាក់ថាកងកម្លាំងប្រដាប់អា វុធអព្យាក្រឹតបានតែចំពោះមុខគណបក្សនយោបាយតែប៉ុណ្ណោះ ប៉ុន្តែមិនអាច អព្យាក្រឹតរវាងម្ខាងបក្សនយោបាយ និងម្ខាងរាជរដ្ឋាភិបាលបានទេ ។ ខ្ញុំសូម ជម្រាបឱ្យបានច្បាស់ នេះជាសារនយោបាយមួយចំពោះកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ។ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា កងកម្លាំងប្រដាប់អាវុធ រដ្ឋ បាលស៊ីវិលបង្កើតឡើង ដើម្បីការពាររដ្ឋធម្មនុញ្ញឱ្យអ្នកដែលប្រតិបត្តិរដ្ឋធម្មនុញ្ញ គឺរាជរដ្ឋាភិបាលនោះឯង ។ ស្ថាប័នតុលាការនិងផ្នែកពាក់ព័ន្ធដទៃទៀត អំណាច សាធារណៈមិនអាចបំពានបានទេ ។

សម្តេចនាយករដ្ឋមន្ត្រីបានរំឭកឡើងថា ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល តាមរបស់ដែលហៅថា អំណាចប្រជាជនឬបដិវត្តន៍ពណ៌បានធ្វើឡើងយ៉ាង គគ្រឹកគ្រេង ដោយបក្សប្រឆាំងបានប្រកាសថា ឆ្នាំ២០១៣ជាឆ្នាំ ដែលល្អបំផុត ដើម្បីប្តូរ ហ៊ុន សែន ហើយមជ្ឈដ្ឋានខាងកក្រៅបានសួរនូវសំណួរចំនួន២គឺទី១ តើគណបក្សប្រជាជនកម្ពុជារួបរួមគ្នាឬអត់? សំណួរនេះត្រូវបានឆ្លើយទៅវិញ យ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជាមានការរួបរួមគ្នាល្អណាស់ ។ ទី២គឺ តើ កងកម្លាំងប្រដាប់អាវុធនៅស្មោះត្រង់ចំពោះ ហ៊ុន សែន ចំពោះរាជរដ្ឋាភិបាលឬ អត់? ចម្លើយពីភ្នំពេញឆ្លើយថា មិនច្បាស់ ។ សម្តេចតេជោមានប្រសាសន៍ថា ខ្ញុំ បានធ្វើការសន្និដ្ឋានថា បាតុកម្មថ្ងៃទី១៥ទី១៦ និងទី១៧ខែកញ្ញា ឆ្នាំ២០១៣គឺជា ការធ្វើតេស្តសាកល្បងនៃកងកម្លាំងប្រដាប់អាវុធចំពោះរាជរដ្ឋាភិបាល ដោយ មានការដើរចែកផ្កា នំចំណីឱ្យកងកម្លាំងប្រដាប់អាវុធនៅពេលដែលបាតុកម្មមក ដល់។

សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា នៅទីនេះ ខ្ញុំសូមបញ្ជាក់ជូនអស់ លោកឱ្យបានជ្រាប ទាំងកងទ័ព ទាំងនគរបាល អាវុធហត្ថ និងរដ្ឋបាលស៊ីវិល ទាំងអស់មិនអាចអព្យាកក្រឹតរវាងបក្សនយោបាយ និងរដ្ឋបាលបានទេ ព្រោះនេះ ជាឧបករណ៍ការពាររដ្ឋធម្មនុញ្ញ ការពារជាតិ ការពារសន្តិភាពប្រទេស ។ ខ្ញុំសូម កោរសរសើរចំពោះកងកម្លាំងប្រដាប់អាវុធ ដែលបានយល់អំពីតួនាទីអព្យាក្រឹត របស់ខ្លួន ។ សម្តេចក៏បានបញ្ជាក់ជាថ្មីថា អព្យាក្រឹតភាពតែរវាងគណបក្សនយោ បាយបានហើយ បើបក្សនយោបាយបំផុសមនុស្សចូលកាន់កាប់ទីស្តីការគណៈ រដ្ឋមន្ត្រី កាន់កាប់ក្រសួងនានា ចាប់រដ្ឋមន្ត្រី ចូលបន្ទាយទាហានហើយនោះ រាជ រដ្ឋាភិបាលមិននៅស្ងៀមទេ ព្រោះរដ្ឋធម្មនុញ្ញ និងច្បាប់ត្រូវបានបំពានហើយ កម្លាំងប្រដាប់អាវុធដែលបង្កើតឡើងគឺដើម្បីការពារច្បាប់ ការពាររដ្ឋធម្មនុញ្ញ ។

សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ខ្ញុំសូមអំពាវនាវដល់គ្រប់ស្ថាប័ន អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធត្រូវរក្សាឱ្យបាននូវជីវភាពជាប្រក្រតីនៃដំ ណើរការសង្គម សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ។ សម្តេចក៏បានព្រមានដល់ បរទេសមួយចំនួនដែលមានចេតនាមិនល្អត្រូវមើលឱ្យច្បាស់ថាទីនេះមិនមែនជា អ៊ុយក្រែន មិនមែនជាលីប៊ី ប៉ុន្តែនេះជាកម្ពុជា៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *