សម្តេចព្រះមហាក្សត្រីយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យ ស្តេចយាងបំពេញព្រះរាជកុសលក្នុងព្រះរាជពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងបង្សុកូល

ភ្នំពេញ៖ ថ្ងៃនេះថ្ងៃសីល ១៥រោច ខែផល្គុន ត្រូវនឹងថ្ងៃទី០៦ មេសា ឆ្នាំ២០១៦ សម្តេចព្រះមហាក្សត្រីយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងបំពេញព្រះរាជកុសលក្នុងព្រះរាជពិធីសូត្រមន្តចម្រើនព្រះបរិត្តនិងបង្សុកូល ឧទ្ទិសមហាព្រះរាជកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅឧបដ្ឋានសាលា ក្នុងព្រះឧបោសថរតនារាម ព្រះកែវមរកត ព្រះបរមរាជវាំង ៕

1

2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *