សម្តេច​ក្រឡាហោម ស ខេង ដឹកនាំ​កិច្ចប្រជុំ​ស្ដីពី​វិធានការ​ទប់ស្កាត់​ការ​លួចលាក់​នាំ​ជនបរទេស​ចេញពី​ភូមិសាស្ត្រ​បិទ​ខ្ទប់​

ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​កិច្ចប្រជុំ​ស្ដីពី​សកម្មភាព និង​វិធានការ​អនុវត្ត​ក្នុងការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​ឆ្លងដែន​ដោយ​ខុស​ច្បាប់ និង​ការ​លួចលាក់​នាំ​ជនបរទេស​ចេញពី​ភូមិសាស្ត្រ​បិទ​ខ្ទប់ តាមរយៈ​ប្រព័ន្ធ​វីដេអូ​សន្និសីទ​នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១ នេះ​។​

រូបថតៈសម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ

​ ​កិច្ចប្រជុំ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​កើតមាន​សកម្មភាព​លួចលាក់​នាំ​ជនបរទេស​ចេញពី​ភូមិសាស្ត្រ​បិទ​ខ្ទប់​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ស្វាយរៀងដែល​សមត្ថកិច្ច​បា​នប​ង្ក្រា​ប​បាន​កាលពីពេល​ថ្មីៗ​នេះ ដោយ​ក្នុងនោះ​មាន​ឧ​ត្ត​ម​សេនីយ៍​យោធា​ផ្កាយ​ពីរ​ម្នាក់ និង​បក​ក្ខ​ពួក​ចំនួន ៦​នាក់ បាន​លួច​នាំ​ជនជាតិ​ចិន​ចំនួន ២៨​នាក់ ចេញពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​។​

រូបថត លោក សក់ សេដ្ឋា

​ ​ទាក់ទង​កិច្ចប្រជុំ​នេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា កន្លងមកនេះ នៅក្នុង​ពេលដែល​រាជរដ្ឋាភិបាល​រិត​ត្បិត ឬក៏​បិទ​ការចេញចូល​ប្រទេស លើកលែងតែ​ករណី​មួយចំនួន​ដែល​អនុញ្ញាត​ឲ្យ​ចេញចូល ហើយ​មាន​ករណីខ្លះ​មានការ​លួច​នាំ​មនុស្ស​ឆ្លងកាត់​ព្រំដែន និង​មាន​ករណី​នាំ​លួចលាក់​នាំ​ជនបរទេស​ចេញពី​តំបន់​បិទ​ខ្ទប់​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​។ ហើយ​ស្ថានភាព​នេះ បើសិនជា​នៅតែមាន​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម និង​ការ​ចម្លងជំងឺ​កូ​វីដ​១៩ ក៏មាន​ហានិភ័យ​ដែរ ដោយសារ​ថា គឺ​ទី​១.​លួចលាក់​ចូលមកក្នុង​ខ្សែបន្ទាត់​ព្រំដែន​តាម​របៀង និង​មិន​បានធ្វើ​ច​ត្តា​ឡី​ស័ក មិនបាន​អនុវត្ត​វិធានការ​សុខាភិបាល និង​ទី​២. អ្នក​ដែល​ចេញពី​តំបន់​បិទ​ខ្ទប់ ក៏​អាច​បង្ក​ឲ្យ​មាន​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ដែរ​។ ហេតុនេះហើយ​បានជា​សម្តេច​ក្រឡាហោម ស ខេង ដឹកនាំ​កិច្ចប្រជុំ​មួយ​ដោយមាន​ការចូលរួម​ពី​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ និង​អគ្គស្នងការ​នគរបាល​ជាតិ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម និង​ក្រុមអ្នកច្បាប់​របស់​ក្រសួងមហាផ្ទៃ​ពិនិត្យមើល​ករណីនេះ​។​

​លោក​បាន​បន្តថា ក្រោយពី​កិច្ច​ប្រជុំបាន​ត្រួតពិនិត្យ​ករណីនេះ​រួច ក្រសួងមហាផ្ទៃ​នឹង​រៀបចំ​ជា​វិធានការ​ដើម្បី​គ្រប់គ្រង គឺ​ទី​១. ខាង​អគ្គស្នងការ​នគរបាល​ជាតិ​នឹង​ដឹកនាំ​ទៅដល់​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ដើម្បី​ពិនិត្យមើល​ឡើងវិញ​នូវ​វិធានការ និង​ការអនុវត្ត​នូវ​វិធ​នា​ការដែល​បាន​ដាក់ចេញ​កន្លងមក​នេះ នៅក្នុង​ការគ្រប់គ្រង ការឆ្លងកាត់​ព្រំដែន ដើម្បី​វាយតម្លៃ​ចំណុចខ្លាំង​ចំណុចខ្សោយ ដើម្បី​ដាក់ចេញ​នូវ​ផែនការ​សកម្មភាប​ន្ត នៅក្នុង​នោះ​គឺ​ការស្រាវជ្រាវ​រក​មេខ្យល់ មេក្លោង ទាំ​អ​នៅក្នុង​ស្រុក និង​សហការ​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់ និង​ប្រទេសជិតខាង​កម្ពុជា​ដើម្បី​សហការ​និង​បង្ក្រាប​។ ទី​២. ការលុបបំបាត់​របៀង និង​ពិនិត្យមើល​ភូមិសាស្ត្រ​ណា​ដែល​ចាំបាច់​ដើម្បី​ដាក់ពង្រាយ​កម្លាំង​បន្ថែម​ដើម្បី​ល្បាត ជាពិសេស​នៅ​តំបន់​ដែលមាន​ភូមិសាស្ត្រ​ស្មុគស្មាញ​។ ទី​៣. ការគ្រប់គ្រង​តាម​ច្រកព្រំដែន​។ ជាគោលការណ៍​បើ​រកឃើញថា ជនបរទេស​ចូល​តាម​ច្រក​ណា​រុញចេញ​ទៅវិញ​និង​នឹង​កន្លែង​ដោយ​មិនបាច់​ស្នើសុំ​គោលការណ៍​៕

Loading...