សម្តេច​តេ​ជោ ហ៊ុន សែន ៖ បើ​មិន​មានការ​ល្មើស​ក៏​មិនមាន​ការពិន័យ ឬ​ផ្តន្ទាទោស​ដែរ​

​ភ្នំពេញៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ច​ក្រកម្ពុជា បាន​ថ្លែងថា បើ​មិន​មានការ​ល្មើស​នឹង​វិធាន ការ​របស់​ក្រសួងសុខាភិបាល ឬ​ការណែនាំ​របស់​អាជ្ញាធរ​ដែល​បាន​ដាក់ចេញ​ដើម្បី​ការពារ​ការរីក​រាល ដាល​ជំងឺ​កូ​វីដ​១៩​ទេនោះ​នឹងមិន​មានការ​ពិន័យ​ឬ​ផ្តន្ទាទោស​ទៅតាម​ការចែង​នៅក្នុង​អនុក្រឹត្យ​ស្តីពី​វិធាន​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នោះឡើយ​។ បន្ថែម​ពីលើ​នោះ​វា​ជួយ​ការពារ​ក្រុមគ្រួសារ​កុំឱ្យ​ឆ្លង​ផងដែរ​។​

​ការបញ្ជាក់​របស់​សម្តេច​តេ​ជោ​បែបនេះ​ធ្វើឡើង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កតប​ទៅនឹង​ប្រជាពលរដ្ឋ​ម្នាក់​ដែល​បាន​លើកឡើងថា អនុក្រឹត្យ​ស្តីពី​វិធាន​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ មានការ​ផាកពិន័យ​ធ្ងន់ធ្ងរ​។​

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​១២​ខែមីនា​កន្លងទៅនេះ​រាជរដ្ឋាភិបាល​បានសម្រេច​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​អនុក្រឹត្យ​មួយ​ស្តីពី​វិធាន​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ៕​

Loading...