សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ សព​ម្តាយបង្កើត​របស់លោក ប្រាជ្ញ ចន្ទ

ភ្នំពេញៈ នា​រសៀល​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២១ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ សព​មហា​ឧបាសិកា សេង ឃុ​ត ម្តាយបង្កើត​របស់លោក ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មការ សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និង​ជា​តំណាង រាស្ត្រ មណ្ឌល​ត្បូងឃ្មុំ ដែល​បានទទួល​មរណភាព កាលពី​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង ០៦​និង​៤០​នាទី​ព្រឹក ក្នុង​ជន្មាយុ ៩៩ ឆ្នាំ ដោយ​ជរាពាធ​។​

​សព​របស់​មហា​ឧបាសិកា បាន​តម្កល់​ធ្វើបុណ្យ តាម​ប្រពៃណី​ព្រះពុទ្ធសាសនា នៅ​ភូមិ គ្រឹះ​លោក ប្រាជ្ញ ចន្ទ ស្ថិតនៅ​ផ្ទះ​លេខ​៥៧ ផ្លូវ​៣១៧ កែង​៣១៩ ភូមិ​៥ សង្កាត់​បឹងកក់​២ ខណ្ឌ ទួលគោក រាជធានី​ភ្នំពេញ​៕

Loading...