សម្តេច ហ៊ុន សែន អនុញ្ញាតឲ្យប្រើប្រាស់បន្ទប់ព្យាបាលអ្នកជំងឺចល័តដើម្បីព្យាបាល និងសង្គ្រោះអ្នកជំងឺសង្ស័យអំឡុងរង់ចាំលទ្ធផលតេស្ត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវបានអនុញ្ញាតឲ្យមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ប្រើប្រាស់នូវបន្ទប់ព្យាបាលអ្នកជំងឺចល័តដើម្បីព្យាបាល និងសង្គ្រោះ ដល់អ្នកជំងឺសង្ស័យ ក្នុងអំឡុងពេលរង់ចាំលទ្ធផលតេស្ត។ នេះបើយោងតាមបណ្តាញសង្គមហ្វេសប៊ុក Tyda គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បង្ហោះនាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ ៕

Loading...