សម្តេច ហ៊ុន សែន ៖ មិនធ្វើនាយករដ្ឋមន្ត្រីដល់អាយុ៩០ទេ

ភ្នំពេញ៖ នៅក្នុងសង្កថា កាលពីថ្ងៃទី០៣ខែមីនា ឆ្នាំ២០១៥សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា យ៉ាងហោចណាស់ក៏សម្តេចអាចរស់នៅ បាន៣០ឆ្នាំទៀតដែរ ប៉ុន្តែមិនមែនបានសេចក្តីថា សម្តេចធ្វើនាយករដ្ឋមន្ត្រីដល់ អាយុ៩០ឆ្នាំនោះទេ ។

បើតាមសម្ដេចតេជោ ហ៊ុន សែន គឺការលើកឡើងនេះធ្វើឡើងបន្ទាប់ពីការ ចុះផ្សាយរបស់កាសែតនៅហុងកុងជាភាសាចិន នៅពេលដែលសម្ដេចបានមាន ប្រសាសន៍ នៅស្រុកកណ្ដាកស្ទឹង កាលពីឆ្នាំ២០០៥ ។

នៅក្នុងទិវាវប្បធម៌ជាតិលើកទី១៧ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ និងពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេស ដែលប្រព្រឹត្តទៅនៅសាល សន្និសីទចតុម្មុខ សម្តេចតេជោនាយករដ្ឋន្ត្រីមានប្រសាសន៍ថា កាលនោះខ្ញុំមួរ ម៉ៅ ខ្ញុំនិយាយថា ខ្ញុំនៅក្មេង ស្រាប់តែមានម្នាក់នោះបាននិយាយថា លោក ហ៊ុន សែន មិនគួរយកអាយុមកធ្វើជាលក្ខខណ្ឌនៃការចូលនិវត្តន៍ទេ ។ នៅពេលនោះ ខ្ញុំប្រកាសថា «ខ្ញុំធ្វើនាយករដ្ឋមន្ត្រីដល់អាយុ៩០ឆ្នាំ» ព្រោះរឿងអីលោកឯងមក បង្គាប់បញ្ជាខ្ញុំ ព្រោះបញ្ហាវាស្ថិតនៅត្រង់ប្រជាពលរដ្ឋបោះឆ្នោតឱ្យតែប៉ុណ្ណោះ ។ សម្តេចតេជោបានបន្ថែមថា ខ្ញុំគ្រាន់តែនិយាយថា ខ្ញុំនៅក្មេងណាស់ ពេលនោះខ្ញុំ និយាយនៅឆ្នាំ២០០៥ គឺ១០ឆ្នាំមុន ដែលកាលនោះខ្ញុំទើបមានអាយុ៥៣ ហើយ ឱ្យខ្ញុំទៅណាខ្ញុំ ។ ប៉ុន្តែដាក់ជាសំណួរមើលជួនកាលខ្លួនយើងហ្នឹងអាយុមិនបាន ដល់៩០ឆ្នាំផង កុំថាដល់ធ្វើការ ។

យ៉ាងណាក៏ដោយក៏កាលពីដើមឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន បង្ហាញ មោទនភាពក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រី៣០ឆ្នាំដោយបានទទួលស្គាល់ទាំងគុណសម្បត្តិ និងគុណវិបត្តិក្នុងនាមជាអ្នកដឹកនាំប្រទេសកម្ពុជាក្នុងរយៈពេល៣០ឆ្នាំមកនេះ និងបានបង្ហាញនូវមោទ នភាពចំពោះសមិទ្ធផលទាំងឡាយ ដែលសម្រេចបានក្នុងជីវិតនយោបាយជាប្រវត្តិសាស្ត្រនេះដែរ។

សម្តេចតេជោថ្លែងថា ពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨៥ ហ៊ុន សែន ជាឧប នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស ជាការរួមចំណែកដឹកនាំ ហើយពី ឆ្នាំ១៩៨៥ ដល់បច្ចុប្បន្នជានាយករដ្ឋមន្ត្រី ដែលគុណសម្បត្តិ និងគុណវិបត្តិតែង តែកើតមាន ប៉ុន្តែសូមក្រឡេកមើលទៅក្រោយបន្តិច ។ នៅពេលខ្ញុំឡើងធ្វើជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨៥នោះ សង្គ្រាមហែកហួរប្រទេសនេះនៅឡើយ ។ សូមកុំភាន់ច្រឡំបើគ្មានបាតដៃ ហ៊ុន សែន ទេក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃ២៣តុលា ឆ្នាំ១៩៩១ ចេញមកដែរ ។ កុំសង្ឃឹមលើកិច្ចព្រមព្រៀង ប៉ារីសថាវាកើត ព្រោះ ហ៊ុន សែន ជាអ្នកទៅចរចា បើ ហ៊ុន សែន ប្រាប់សម្តេចហេង សំរិន និងសម្តេច ជា ស៊ីម ថាអត់បានទេ មិនចាំបាច់ ចរចាតទៅទៀត ដូច្នេះការវាយប្រយុទ្ធគ្នានឹងមកដល់សព្វថ្ងៃនេះ។

សម្តេចនាយករដ្ឋមន្ត្រីថ្លែងថា យើងនិយាយពីសមិទ្ធផលនៃសន្តិភាព នយោបាយឈ្នះ ឈ្នះ បញ្ចប់សង្គ្រាមបើ ហ៊ុន សែន មិនចូលរូងខ្លាទេ តើចាប់ខ្លា បានដែរឬទេ ? ខ្ញុំបានប្រាប់ម្តាយខ្ញុំ និងម្តាយធំរបស់ខ្ញុំ ថា ម៉ែ និងធំ បើខ្ញុំមិនទៅ តើអ្នកណាទុកចិត្ត ។ បើខ្ញុំទៅខ្ញុំស្លាប់ ស្លាប់តែខ្ញុំ និងអ្នករួមដំណើរតែប៉ុន្មាន នាក់ប៉ុណ្ណោះ ប៉ុន្តែបើបានវិញបានផែនដីទាំងមូលតែម្តង ។ ដូចអ្វីដែលបាន និយាយ UNTAC ប្រើលុយ ២០០០លានដុល្លារបញ្ចប់សង្គ្រាមអត់បាន ប៉ុន្តែខ្ញុំយកបានទាំងអស់ប្រជាជនខ្មែររួមគ្នាកសាងប្រទេស ។ ខ្ញុំជាអ្នកដឹកនាំកំណែទម្រង់ដីធ្លីតាំងពីឆ្នាំ១៩៨៥ ហើយបានប្រគល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *